សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តនយោបាយឈ្នះ-ឈ្នះដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំដោយផ្ទាល់នោះបានចាប់ផ្តើមចាកចេញនៅថ្ងៃទី២០-មិថុនា-១៩៧៧ រហូតមកដល់ការអនុវត្តនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដែលបន្តដឹកនាំប្រទេសរហូតមកដល់បច្ចុប្បន្ននេះដើម្បីធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ថ្នាក់ដឹកនាំសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានលះបង់ និងពលីកម្មដ៏ធំធេង និងការខំតខំប្រឹងប្រែងអស់ពីកម្លាំកាយចិត្តរហូតដល់សម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ខួបលើកទី៤៧ឆ្នាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ដើម្បីរំដោះប្រទេស និងសង្រ្គោះប្រជាជនX១៦ខេត្តត្បូងឃ្មុំ» នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ