សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង ស្ថាប័ននានា យកចិត្តទុកដាក់ខ្ពស់លើការងារផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកិច្ចការងារជាច្រើនដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជន ត្រូវតែមានការផ្សព្វផ្សាយ ប្រសិនបើធ្វើហើយមិនបានផ្សាយនោះទេ នោះប្រជាពលរដ្ឋមិនបានដឹងពីសកម្មភាព និងលទ្ធផលការងាររបស់យើងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន»  ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារព័ត៌មាននេះសំខាន់ណាស់ ដូច្នេះគួរឱ្យអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតនៅគ្រប់វិស័យ និងស្ថាប័ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្ដាខេត្ត គួរតែមានក្រុមការងារព័ត៌មានមួយក្រុមទៀត ក្រៅពីមន្ទីរព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសលើការផ្សព្វផ្សាយការអនុវត្តការងាររបស់ថ្នាក់ខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តនីមួយៗគួរ តែមានការប្រឡងប្រណាំងលើកិច្ចការងាររបស់ខេត្ត រួមទាំងកិច្ចការងារព័ត៌មាននេះផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ការងារព័ត៌មាននេះ ដូចជាការធ្វើទីផ្សារសម្រាប់ខេត្តនីមួយៗដូច្នោះដែរ បើធ្វើច្រើនផ្សព្វផ្សាយចេញច្រើន គឺរឹតតែប្រសើរ ជាជាងធ្វើច្រើនហើយគ្មានការផ្សព្វផ្សាយ  ស្មើនឹងមិនបានធ្វើសោះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort