សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាត្រូវការវិស័យឯកជនចូលរួមចំណែកអភិវឌ្ឍ ដើម្បីអាចរីកចម្រើនទៅមុខបានលឿន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាជាតិយើងដែលត្រូវផ្តោតទៅលើការអភិវឌ្ឍមានតិចតួច ដូច្នេះអ្វីដែលសំខាន់គឺត្រូវបែងចែក ថាតើវិស័យណាដែលវិស័យឯកជនមិនចង់ចូលរួម ឬមិនអាចចូលរួមបាន ដូចជាការកសាងផ្លូវលំ មណ្ឌលសុខភាព មន្ទីរពេទ្យមូលដ្ឋាននៅតាមទីជនបទនានាជាដើម ដែលរដ្ឋត្រូវបម្រុងថវិការសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា វិស័យមួយចំនួនដែលឯកជនអាចចូលរួមធ្វើបានមានដូចជា ផ្លូវ Highway និងព្រលានយន្តហោះធំៗ ។ល។ នេះជាការបែងចែកគ្នាធ្វើរវាងវិស័យរដ្ឋ និងឯកជន ព្រោះបើមិនធ្វើការបែងចែកបែបនេះទេ នោះនឹងនាំការលំបាកដល់វិស័យរដ្ឋ ពីព្រោះការទាក់ទាញឥណទានផ្សេងៗ គឺជាកិច្ចការសំខាន់មួយ ដែលកន្លងមកមានប្រទេសជាដៃគូអភិវឌ្ឍន៍នានា បានផ្តល់ឥណទាន ដើម្បីចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្...

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort