សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែទឹកជ្រៅដើរតួនាទីសំខាន់ណាស់ក្នុងការធ្វើពាណិជ្ជកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា គោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយកំពង់ផែទឹកជ្រៅទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ដែលជាសក្តានុពលបម្រើទៅដល់វិស័យពាណិជ្ជកម្មតំបន់និងអន្តរជាតិ ដើម្បីភ្ជាប់កម្ពុជាជាមួយតំបន់ និងអន្តរជាតិ ដើម្បីជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកលើកំពង់ផែរបស់ប្រទេសជិតខាងតទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឆ្នាំនេះកម្ពុជានិងជប៉ុនមានចំណុចពិសេសចំនួន២ គឺ៖
ទី១-ការរំលឹកខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
ទី២-កម្រិតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនបានបង្កើនទៅដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតមួយខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។

សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort