សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅក្រុមប្រឆាំងថាការសម្ដែងមតិប្រឆាំងជំទាស់ មិនខុសទេ តែសូមកុំឱ្យបាក់មុខមាត់ប្រទេសរបស់យើង

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅក្រុមប្រឆាំងថា ការសម្ដែងមតិការប្រឆាំងជំទាស់នឹងអ្វីមួយ គឺមិនខុសនោះទេ តែសូមកុំឱ្យបាក់មុខមាត់ប្រទេសរបស់យើង។ សម្តេចបានបន្តថា យើងត្រូវមានស្មារតីជាតិនិយម គឺការរួមគ្នាដើម្បីកសាងជាតិយើង និងលើកស្ទួយជាតិរបស់យើងទាំងអស់គ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចបើកទូលាយសិទ្ធិឱ្យជេរសម្ដេច តែការសម្ដែងមតិគួរធ្វើឡើងក្នុងក្របខណ្ឌថ្លៃថ្នូរ កុំឱ្យបាក់មុខប្រទេសជាតិ។ ការជំទាស់ និងមិនគាំទ្រ គឺជារឿងរបស់បងប្អូន តែវត្តមានរបស់សម្ដេចនៅជប៉ុនពេលនេះ ជាសារបញ្ជាក់ថា ជប៉ុន ទទួលស្គាល់សម្ដេចជានាយករដ្ឋមន្ត្រី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ករណីដែលជប៉ុន និងអង្គការសហប្រជាជាតិ អញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំនានា គឺជាសកម្មភាពដែលបង្ហាញពីការគោរពតាមមតិភាគច្រើន និងគោរពតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ដោយមានពលរដ្ឋជាង ៨,២ លាននាក់បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធិបតីជានាយករដ្ឋមន្ត្រី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្...

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort