សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់សម្ដេច គឺផ្ដោតជាចម្បងលើការទាក់ម៉ូយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាល់ពេលដែលសម្ដេចទៅធ្វើទស្សនកិច្ចនៅបរទេសម្ដងៗ សម្ដេចតែងតែគិតគូរជាចម្បងទៅលើការទាក់ទាញការវិនិយោគ ឬហៅថា «ទាក់ម៉ូយ» ពីបណ្ដាប្រទេសទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រ។

សម្ដេចធិបតីបានថ្លែងបែបនេះនាឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់។

សម្ដេចធិបតីបានរំលេចថា នៅពេលសម្ដេចទៅប្រទេសចិន សម្ដេចបានឆ្លៀតជួបជាមួយក្រុមហ៊ុនចិន, ទៅអាមេរិកឆ្លៀតជួបជាមួយក្រុមហ៊ុនអាមេរិក, ជប៉ុនឆ្លៀតជួបជាមួយក្រុមហ៊ុនជប៉ុន, ទៅវៀតណាមជួបជាមួយក្រុមហ៊ុនវៀតណាម ។ល។

ទន្ទឹមនោះ ក៏សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាមិនចេះតែទទួលយកការវិនិយោគមិនរើសមុខនោះទេ។ ជាក់ស្ដែង បើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នោះទោះជាមានការបណ្ដាក់ទុនច្រើនយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនទទួលដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្ន...

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៖
beylikdüzü escort escort beylikdüzü beylikdüzü escort