ក្រុមប្រឹក្សាអ្នកច្បាប់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣

 

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំ បានធ្វើឡើងនៅអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីនៃក្រុមប្រឹក្សាអ្នកច្បាប់ទាំងអស់។

ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មជាយន្តការអមទីស្តីការគណៈរដ្ឋមន្រ្តីរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារតាក់តែង និងក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការធានានូវសន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្ត ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្រាប់លទ្ធផលការងារនៅក្នុងឆ្នាំ២០២២ កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន៩០ នៅក្នុងកិច្ចប្រជុំចំនួន២២៧លើក ដែលក្នុងនោះមានសេចក្ដីព្រាងច្បាប់ចំនួន២៥ សេចក្ដីព្រាងអនុក្រឹត្យចំនួន៣១ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ សេចក្ដីព្រាងគោលនយោបាយចំនួន៤ និងឯកសារផ្សេងៗចំនួន២៨។ ព្រមជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក៏បានជួយរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន១៤ ការរៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន១១ សម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៣៧លើក ពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងច្បាប់និងសេចក្ដីព្រាងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាលគោរពជូនរដ្ឋសភា ចំនួន៩លើក សម្របសម្រួលការងារសំណួរចម្លើយសភាចំនួន៣ករណី និងកិច្ចប្រជុំសិក្សានិងស្រាវជ្រាវដើម្បីរៀបចំជំនួយស្មារតីជូនក្រុមការងារនីមួយៗរបស់ក្រុមប្រឹក្សាអ្នកច្បាប់ចំនួន៥៣លើក។

តាមរយៈសមិទ្ធផលការងារនេះ បង្ហាញថា ក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានលទ្ធផលការងារជាច្រើនជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព កិត្យានុភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំឱ្យបន្តពង្រឹងគុណភាពនៃការផ្តល់យោបល់និងធាតុចូល ដើម្បីរួមចំណែកដល់ការធានាការគោរព និងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ លើសពីនេះ ត្រូវបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវនិងអភិវឌ្ឍសមត្ថភាពនិងចែករំលែកបទពិសោធន៍ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាអ្នកច្បាប់ បានបញ្ចប់ដោយរលូននិងជោគជ័យ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort