សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនពលករ ដែលកំពុងរស់នៅធ្វើការក្រៅ ប្រទេស​គោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសនោះបានដាក់ចេញ

ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបង​ប្អូនកូនក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅ​ប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលប្រទេសនោះបានដាក់ចេញ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ បានសរសេរថា ជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស។ សុខសប្បាយជាទេបង​ប្អូនជន​រួមជាតិ។ សម្ដេចតេជោក៏​អរគុណចំពោះការយកចិត្តទុកដាក់ធ្វើតាមការណែនាំ​របស់រាជរដ្ឋាភិ​បាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័​យនៃការឆ្លង​រាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ សម្ដេចតេជោក៏សូមស្នើឱ្យកូន ក្មួយកុំធ្វើអ្វី ដែល​ខុសច្បាប់នៅក្នុងប្រទេសគេដែលកំពុងដាក់ក្នុងគ្រាអាសន្នឱ្យសោះ។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោសូមអំពាវនាវដល់បងប្អូន កូន ក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅ​ធ្វើការ​ក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់​លៀងជាក្រុម ដែលពេលនេះប្រទេសគេកំពុងមានការហាមឃាត់តឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់​ការចម្លងរោគកូវីដ-១៩។ សម្ដេចតេជោបានថ្លែងបន្តថា សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិ​ភាព​សុខភាពអាយុជីវិតបងប្អូនកូនក្មួយពលករពលការិនីផ្ទាល់។ សូមបងប្អូនយោគយល់​និង​គោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគ​ច្រើនបានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ជូនពរសូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំ​ណាង​ដល់​​បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort