សម្ដេចតេជោ ហ៊ុន សែន អរគុណមិត្តចិនជាអនេក ដែលយកចិត្តទុកដាក់ជួយកម្ពុជា គ្រប់ កាលៈ​ទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការ​អរគុណមិត្តចិនជាអនេក ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេស​ក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានសរសេរ​ថា អរគុណមិត្តចិនជាអនេក ជានិច្ចកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជា​គ្រប់​កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សម្ដេចតេជោបានបញ្ជាក់ថា ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបាន​ជួយ​កម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារ និងឧបករណ៍ប្រដាប់ប្រដាប្រើប្រាស់ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់​តែល្អរឹងមាំ​ដូចដែកថែប។

គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅព្រលានយន្តហោះ​អន្តរជាតិភ្នំ​​ពេញ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសម្ភារពេទ្យ សម្រាប់​​ទប់ស្កាត់វីរុសកូវីដ-១៩ ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់សាធារណរដ្ឋ​ប្រជាមានិតចិនចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ​អាម៉េរិក។ ក្នុងពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុសកូវីដ-១៩នេះ ធ្វើឡើងក្រោម​វត្តមាន ឯកឧត្ដម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួង​ការពារជាតិ។ ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា។ នេះជាលើកទី២​ហើយ ដែលក្រសួងការពារជាតិចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុសកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា ដែលការប្រគល់លើកទី១ គឺសម្ភារសម្រាប់ការពារ ទប់ស្កាត់​វីរុសកូវីដ-១៩ មានទម្ងន់ជាង ២តោននោះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort