ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រចិនចំនួន៧រូប បានធ្វើដំណើរមកដល់កម្ពុជាហើយ

ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — ក្រុមគ្រូពេទ្យជំនាញផ្នែកវេជ្ជសាស្ត្ររបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន៧រូប បានធ្វើ​ដំណើរ​មកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេស ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

បេសកកម្មរបស់មិត្តចិននេះ គឺដើម្បីចូលរួម ចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រ ឆាំងជាមួយវីរុសកូវីដ-១៩(Covid-19) និងជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ដល់​​កម្ពុជា ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ​ផងដែរ។ ការបញ្ជូនអ្នកវេជ្ជសាស្ត្រជំនាញមកកាន់កម្ពុជានាពេលនេះ  បន្ទាប់ពីជោគជ័យក្នុង​ការព្យា​បាល​អ្នកជំងឺកូវីដ-១៩នៅក្នុងប្រទេសទេសចិននាពេលកន្លងមក។

គួរបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាល​កាលពី​យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩(COVID-19) ថ្មីចំនួន ៣១នាក់បន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុង ប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort