មិទ្ទិញរំលឹកខួបទី៤១ នៃទិវាជ័យជំនះ ៧ មករា (៧មករា១៩៧៩-៧មករា ២០២០) បានប្រារព្វធ្វើ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចំាការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ។ មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជំនៈ ៧មករា១៩៧៩-៧មករា ២០២០នេះ បានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីអ្នកការ អ្នកការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជិត១ម៉ឺននាក់។ 
បន្ទាប់ពីមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានសូត្រកំណាព្យ ថ្ងៃ៧មករា ចារក្រាំងមាស រួចមក នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩- ៧មករា ២០២០ នេះដែរ តំណាងសមាជិក សមាជិកា អង្គពិធី ក៍បានឡើងមានចំណាប់អារម្មណ៍ថា ថ្ងៃនេះខ្ញុំរំភើបរីករាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយដែលបានចូលរួម ពិធីខួបអនុស្សាវរី៍លើកទី៤១នៃថ្ងៃជ័យជម្នះ៧មករា ដ៏មហោឡារឹកនេះ និងបានស្ដាប់នូវសុន្ទករថាប្រកបដោយខ្លឹមសារនិងអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ។ ឆ្លងកាត់រយៈពេល៤១ឆ្នាំ បន្ទាប់ពីជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ប្រជាជាតិមួយដែលរងការសម្លាប់រង្គាល បានងើបឈរឡើងវិញយ៉ាងរឹងប៉ឹង និងស្រស់បំព្រង ប្រកបដោយមោទនភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជនជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា មហាជ័យជម្នះ៧មករា ពិតជាមានអត្ថន័យ និងជាប្រវត្តិសាស្រ្ដដ៏ជ្រាលជ្រៅ ដែលបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតបំផុត នៃកម្ពុជា ហើយបានបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងបានធ្វើឲ្យរាល់តម្លៃ ទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជាតិខ្មែរ ដែលបានកសាង ពូនជ្រុំអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ នៃប្រវត្តិសាស្រ្ដ របស់ខ្លួន ក្នុងនោះមានកេរដំណែល វប្បធម៌ អរិយធម៌ អង្គរដ៏រុងរឿង បានរស់ឡើងវិញ និងបន្តរីកចម្រើនឥតឈប់ឈរ។ មហាជ័យជម្នះ៧មករា គឺជាបុព្វបន្តថែសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានដូចមានអ្វីៗទាំងអស់នៅថ្ងៃនេះ ហើយផ្អែកលើមូលដ្ឋាននេះ និងបន្តធ្វើឲ្យមានសមិទ្ធផលនានាទៅថ្ងៃមុខទៀតស្របតាមសំណូមពរ និងក្ដីសង្ឃឹមរបស់ជាតិ និងប្រជាជនយើង៕ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានតាមបណ្តាស្រុក បានអញ្ជើញលែងព្រាប និងបង្ហោះប៉ោង ប៉ោង ដើម្បីអបអរសាទរទិវាជ័យជំនះ៧មករា ខួបលើកទី៤១ (៧មករា១៩៧៩-៧មករា២០២០)។

















