សម្តេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ខទូតចិនប្រចាំកម្ពុជា បានសំដែងការសាទរចំពោះការចេញផ្សាយសៀភៅ លោក ស៊ី ជីនពីង ជាខេមរៈភាសានៅកម្ពុជា ដើម្បីបង្ហាញឱ្យប្រជាជនកម្ពុជាកាន់តែយល់ច្បាស់និងរៀនសូត្រយកបទពិសោធន៍ ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ច របស់ប្រទេសចិន។
សៀវភៅបកប្រែជាខេមរភាសាស្តីពី៖ អភិបាលកិច្ចនៅប្រទេសចិន ដែលនិពន្វដោយ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានដាក់បង្ហាញ និងផ្សព្វផ្សាយជាលើកដំបូងក្នុងប្រទេសកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមវត្តមានជាអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនិង វត្តមាន ឯកឧត្តម ហ្សង់ ព័រ ឯកអគ្គរដ្ខទូតចិនប្រចាំកម្ពុជា រដ្ឋមន្ត្រីក្រុមព្រឹក្សាព័ត៌មានចិន និងជាសមាជិកបក្សកុម្មុយនីស្តចិន ផងដែរ។សៀវភៅដែលមានចំណងជើងថា ស៊ី ជីនពីង គឺទើបត្រូវបានបោះពុម្ពជាភាសាខ្មែរ និងត្រូវបានផ្សព្វផ្សាយនៅកម្ពុជា ដែលគេស្គាល់ថាជាឈ្មោះ នៃប្រធានាធិបតីប្រទេសចិន។ សៀវភៅនេះត្រូវបានរៀបរៀងដោយ រាជបណ្ឌិតសភាកម្ពុជា សហការជាមួយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ សៀវភៅ ឯកឧត្តម ស៊ីជីនពីង នេះត្រូវបានចាត់ទុកថា ជាផ្នែកមួយដើម្បីបង្ហាញអំពីអភិបាលកិច្ច នៃប្រទេសចិន នឹងជាប្រយោជន៍មួយក្នុងការផ្តល់ចំណេះដឹងឲ្យកាន់តែស៊ីជម្រៅ ដែលជាគំនិតរបស់ ឯកឧត្តម ស៊ី ជីនពីង ជុំវិញអភិបាលកិច្ចរបស់ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ខទូតចិនប្រចាំកម្ពុជា បានសំដែងការសាទរចំពោះការចេញផ្សាយសៀភៅ ឯកឧត្តម ស៊ី ជីនពីង ជាខេមរៈភាសានៅកម្ពុជានាពេលនេះពីព្រោះថា សៀវភៅនេះ ជាប្រយោជន៍មួយសម្រាប់កម្ពុជាដើម្បីស្វែងរកលើរឿងរ៉ាវរបស់ប្រទេសចិន ប្រកបដោយជោគជ័យនៃការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គម។ ជារួមសៀវភៅនេះ នឹងបង្ហាញឱ្យប្រជាជាតិខ្មែរកាន់តែយល់ច្បាស់ ចំពោះគំនិតរបស់ឯកឧត្តម ប្រធានាធិបតីចិន ស៊ីជីន ពីង ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ច របស់ប្រទេសចិនសម្រាប់ឱ្យយើងទាំងអស់គ្នារៀនសូត្រយកបទពិសោធន៍ ។
សម្តេចក៏បានផ្តាំផ្ញើឱ្យមន្ត្រី និងយុវជន ប្រជាជនកម្ពុជាសិក្សារៀនសូត្រដើម្បីដកស្រង់នូវបទពិសោធន៍ តាមរយៈសៀវភៅអភិបាលកិច្ចល្អ ដែលនិពន្ធដោយ ឯកឧត្តមប្រធានាធិបតីចិន ស៊ីជីន ពីង នេះផងដែរ។
សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយសៀវភៅរបស់ ឯកឧត្តម ប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។ សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់ ឯកឧត្តម ស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម ។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦ លាន ២សែនក្បាលនៅលើសាកលលោក។ ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ៕