សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​​កម្មករ​ជាង១ម៉ឺននាក់​នៅ​រោងចក្រ តំបន់ទួល​ពង្រ ខណ្ឌពោធិ៍សែនជ័យ

នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប​សួរសុខ​ទុក្ខកូនក្មួយកម្មករ-កម្មការនី និងនិយោជិត ចំនួន ១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់​ទួល​ពង្រ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។ គោលបំណងសំខាន់ នៃការអញ្ជើញ​ចុះជួប​សំណេះ​សំណាល​ប្រចាំ​សប្តាហ៍នេះ គឺដើម្បីស្វែង​យល់ពី​សុខទុក្ខ​របស់​បងប្អូន​កូនក្មួយ​កម្មករ-កម្មការនីដោយផ្ទាល់ និងដើម្បី​ដោះ​ស្រាយបញ្ហា​ប្រឈម​នានា។

នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជា​ខ្លាំង ដែលបានអញ្ជើញមក​ជួបជុំ​ជាមួយ​បងប្អូន កូន​ក្មួយ​កម្មករ-កម្មការនី ក្នុងការចុះជួប​សំណេះសំណាល​នាពេលនេះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ​ និងដើម្បីដោះស្រាយ​បញ្ហាប្រឈមនានាមួយចំនួន​របស់កម្មករ និងជំរុញនូវគោល​នយោបាយ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមា​នប្រសិទ្ធភាពខ្ពស់ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ និងលើកកម្ពស់​ជីវភាព​រស់​នៅរបស់​ពលរដ្ឋ​អោយ​កាន់​តែល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានស្នើរសុំថៅកែ​រោងចក្រ​អនុញ្ញាតិអោយ កម្មករ-កម្មការនីទាំងអស់​ទទួល​បានការឈប់សំ​រាកមួយ​ថ្ងៃក្រោយ​ពីចប់​កម្មវិធី​សំណេះ​សំណាលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ តំណាងម្ចាស់ក្រុ​មហ៊ុន រោងចក្រ សហគ្រា និងកូន​ក្មួយកម្មករ-កម្មការនី​ ទាំងអស់ដែល បានគោរព​ស្រលាញ់សម្តេច។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដ​ល់បណ្តា​រោងចក្រ សហគ្រានានា ដែល​​មិនរើសអើង​ដល់បងប្អូ​នជនពិការ និងអ្នក​ដែលមាន​ផ្ទុក​មេរោគ​អេដសន៍ ឱ្យ​ចូល​បម្រើ​ការងារ​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែ រដូវនេះជា រដូវធ្លាក់ខ្យល់ត្រជាក់ បានអោយប្រជាពលរដ្ឋ​មានការប្រុង​ប្រយ័ត្នថែទាំសុខភាព​ជាពិសេសត្រៀមអា​វរងារ​សម្រាប់ការពារ ភាពត្រជាក់​នេះ ហើយ​ឪពុក ម្តាយតាមទីជនបទ​ សូមមើលថែកូន និង ឪពុកម្តាយ​ចាស់ៗ ក្នុងរដូវរងារ នេះហើយថ្មីៗ នេះរាជរដ្ឋាភិបាល​ក៏បាន​បញ្ជូនអាវ​រងារជា​ច្រើនដល់បង​ប្អូនកងទ័ពផងដែរ។

សម្តេតេជោ ហ៊ុន សែន បានបង្ហាញពីគោល​នយោបាយ និងទិសដៅជាក់​លាក់ នៃគោល​នយោបាយ ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បី​ជម្រុញ​កំ​ណើត​សេដ្ឋកិច្ចអោយកាន់​តែរីក​ចម្រើន ​ទន្ទឹមនឹងនេះ​សម្តេចតេជោ ក៏មិនភ្លេច​អភិវឌ្ឍន៍វិស័យកសិកម្ម ដែរដោយត្រូវ​ប្រែក្លាយ​វិស័យ ក​សិកម្ម​ឱ្យក្លាយ​ទៅជា​កសិឧ​ស្សាហកម្ម ជា​មួយគ្នានោះ​វិស័យទេសចរណ៍ ក៏យើងមិន​អាច​ចោលដែរ ពីព្រោះវាជាផ្នែ​កមួយជំ​រុញ​កំណើន​ដល់សេដ្ឋកិច្ច​ជាតិផងដែរ ជាក់ស្តែង​ក្នុងឆ្នាំ​២០១៧ នេះមានភ្ញៀវ ទេសចរណ៍​អន្តរជាតិ​ប្រមាណ ៥លាន ៥សែននាក់ ហើយនៅឆ្នាំ ២០១៨ ខាងមុខនឹងកើ​នឡើងដល់ ៥លាន ៦សែននាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងបន្ត​ដឹកនាំប្រទេស​ជាតិ​មិនតិច​ជាង ១០ ឆ្នាំទៀត ដើម្បីការពារ​សន្តិភាព ការពារ​រោងចក្រ ការពារផល​ប្រយោជន៍​បងប្អូន​ កូនក្មួយកម្មករ និង​សូម​អោយបងប្អូន​កូនក្មួយ​កម្មករ​បន្តគាំទ្រ និងបោះឆ្នោតជូន​គណបក្សប្រជាជន​កម្ពុជាជា​បន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​សុំអោយ​កម្មករ និងប្រជាពល​រដ្ឋកម្ពុជា​ទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីអោយ​ប្រទេសជាតិ​កាន់តែរីក​ចម្រើន។ បើគ្មានសន្តិភាព​គឺមិនមាន​ការ​អភិវឌ្ឍនោះ​ទេ ហើយការអភិវឌ្ឍ ក៏​មិនអាច​ខ្វះបាននូវស​ន្តិភាពនោះដែរ។

ទន្ទឹមនឹងនោះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិត ដើម្បីធ្វើការ​រួមគ្នា​ធានា​ដល់ល័ក្ខខ័ណ្ឌ​ការងារល្អ និងប្រាក់​ចំណូល​ល្អ:
ទី១)​ ត្រូវរួមគ្នាថែ​រក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាព​សណ្តាប់​ធ្នាប់​សង្គម​អោយ​បាន​ល្អ។

ទី២) រួមគ្នារក្សា​ការងារ និងបង្កើត​ការងារ​ថ្មីៗច្រើន​ថែមទៀត​ដោយ​ធ្វើការ​ពង្រីក និងបង្កើនទីផ្សារបន្ថែម។

ទី៣) រួមគ្នាបង្កើនប្រាក់ចំ​ណូលដោយ​ការបណ្តុះ​បណ្តាលចំ​ណេះដឹង​បន្ថែម​ដល់​កម្មករ។ រាជរដ្ឋាភិបាល នឹងបន្ត​តម្លើង​ប្រាក់ខែ​កម្មករ​ជារៀងរាល់​ឆ្នាំ កើន​ទាំងប្រាក់​បៀវត្សន៍​អប្បរមា និងប្រាក់​អត្ថប្រ​យោជន៍​ផ្សេងៗ។ ចំពោះ​តម្លៃទឹក ភ្លើងវិញ គឺចាប់តាំង​ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃ​ភ្លើង​បញ្ចុះ​មកនៅត្រឹម​៤៥០៛ ក្នុង​១គីឡូវ៉ាត់​ម៉ោង (សម្រាប់​ការ​ប្រើក្រោម​៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹក​គឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​គូប ។ សម្តេច​តេជោ បានអំពាវនាវ​ដល់​ម្ចាស់ផ្ទះ​កុំតម្លើង​ថ្លៃឈ្នួល​ផ្ទះរយៈ​ពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករ​យើងអោយ​មានលទ្ធភាពរ​កប្រាក់​ចំណូល​បន្ថែមក្នុង​ការសម្រួល​ដល់​ជីវភាព​រស់នៅប្រចាំ​ថ្ងៃ​អោយកាន់​តែ​ប្រសើរឡើង។

ទី៤) ផ្តល់របប​គាំពារ​សន្តិសុខសង្គមដល់កម្ម​ករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបាន​ការពិនិត្យ ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យរដ្ឋ​ដោយមិន​គិតថ្លៃតាម​រយៈមូល​និធិស​មធម៌។ សម្តេចតេជោ​បានណែនាំអោយ​ម្ចាស់​ក្រុមហ៊ុនរោងចក្ររៀប​ចំបង្កើត Clinic បន្ថែមនៅតាម​រោងចក្រ​របស់ខ្លួន​ដើម្បីជួយ​ដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំង​អស់ត្រូវ​បាន​អនុញ្ញាតិ​អោយចេញ​មុនម៉ោង​១៥នាទីចំពោះបណ្តា​រោងចក្រណា អនុញ្ញាតិ​អោយ​កម្មករ​ចេញ​មុន​ម៉ោង​លើល​ពីកា​រកំណត់​រឹតតែ​ប្រសើរហើយ​សម្តេចតេជោ នឹងបំពាក់មេដៃជូន។ ចំពោះ​ស្រ្តី​មានផ្ទៃ​ពោះ​សំរាល​កូន​គឺ​នឹង​ទទួល​បាន​ពេល​វេលា​ឈប់​សម្រាក ពីការងារ​រយៈ​ពេល៣ ខែហើយ ហើយ​នៅទទួល​បាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុម​ហ៊ុន និង ៧០% ដោយបេឡាជាតិ)។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បានប្រកាស​ជូន​ដំណឹង​ដល់​បងប្អូន កម្មការនី អំពី​អត្ថ​ប្រយោជន៍​មួយ​ទៀត​ដែលនឹង​ទទួល​បាន​ពីបេឡា​សង្គមគឺ: – ចំពោះស្រ្តី​សម្រាល​កូនទោះ​ក្នុងប្រព័ន្ធ​ ឬក្រៅប្រព័ន្ឋ ដែលសម្រាល​បានកូន​(១) គឺទទួលថវិកា​៤០ម៉ឺនរៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។ បើសម្រាល​បាន​កូន​ភ្លោះ (២) គឺទទួល​បានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន​កូន(៣) គឺទទួលបានថវិកា១លា​ន២​សែនរៀល​ហើយ​បូកប្រាក់ឧ​បត្ថម្ភចំនួន​៥លានរៀល​ទៀត​ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយបេឡា សន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល ដែលនឹងត្រៀមថវិកា​ប្រមាណជាង​១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនី​ទូទាំង​ប្រទេស នឹង​ទទួល បានសេវា​ជិះឡាន​ក្រុង​សាធារណៈ Free រយៈពេល​២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះ​កីឡាករ កីឡាការិនី ទាំងអស់​ក៏ទទួល​បានកា​រជិះរថយន្ត​ក្រុងសាធារណៈ​ដោយមិនគិត​ថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំហើយទទួល​បាន ការពិនិត្យថែទាំសុខភាព​ដោយឥត​គិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ។ចំពោះ​កីឡាការ​នី ដែល​សម្រាល​កូនក៏ទទួល​បាន​អត្ថ​ប្រយោជន៍​ដូចកម្មការិនី ផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករ​ទាំងអស់​នឹងមានប្រាក់សោ​ធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបាន​ចំនួន៨០% នៃប្រាក់ខែ ដែលខ្លួន​ធ្លាប់បាន​ទទួល​ពេលនៅ​ធ្វើការ​ចុងក្រោយ។ ចំពោះស្រ្តីជា​មន្រ្តីរាជ​ការ​ស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាល​បានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបាន​ប្រាក់​ឧបត្ថម្ភ ដូចខាង​លើ​នេះផងដែរ។

ទី៥) រាជរដ្ឋាភិបាល​បន្តយកចិត្តទុកដាក់​ផ្តល់កិច្ច​គាំពារ​ចំពោះ​កម្មករ-កម្មការិនី ដែលកំពុង​ធ្វើការ​នៅក្រៅប្រទេស​ដោយធ្វើការ​សម្រប​សម្រួល​ ជាមួយប្រទេស​ដៃគូដើម្បីផ្តល់​នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមាន​ប្រាក់ខែល្អ​សមរម្យ​ដល់កម្មករ​ព្រមទាំង​ជួយ​សម្រួល​នូវបែប​បទលិខិត​បទដ្ឋានផ្លូច្បាប់នានា ដែលពាក់ព័ន្ធនឹងការងារ​របស់បង​ប្អូនកូនក្មួ​យកម្មករ។ ទន្ទឹមនឹងនេះ​ដែររាជរដ្ឋាភិបាល​នឹងបន្ត​ជជែក​ជាមួយប្រ​ទេស ផ្សេងៗដូច​ជាកូរ៉េ​ខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃ​ដើម្បីផ្តល់​នូវល័ក្ខ​ខ័ណ្ឌការងារ និងប្រាក់ខែល្អៗ​សម្រាប់​បងប្អូនកូន​ក្មួយ​កម្មករខ្មែរ ។

មុននឹង​បញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនព​របងប្អូន​កូន​ក្មួយកម្មករ-កម្មការិនី និយោជក​ទាំងអស់ ដែលបាន​ចូលរួម​ក្នុងពិធី​ជួបជុំ​ថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវ​ប្រាក់លើក​ទឹកចិត្តមួយ​ចំនួន​ដល់កម្មករ និងបាន​ឧបត្ថម្ភថវិកា​លើកទឹកចិត្ត​ដល់កម្មការិនី​មានផ្ទៃពោះចំនួន ៤៧៨ នាក់ផងដែរ។ នៅ​ក្នុងឱកាសនេះ​ដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូប​អនុស្សាវរីយ៍ Free Selfie, FREE ឱបនិង, FREE ថើប ដែល​បង្ហាញកា​រអាណិត​ស្រឡាញ់ និងយកចិត្តទុក​ដាក់យ៉ាង​ស្មោះស្ម័គ្រ​ចំពោះបង​ប្អូនកូន​ក្មួយ​កម្មករ-កម្មការិនី នៅក្នុង​បរិយាកាស​ស្និទ្ធស្នាល និងសប្បាយរីករាយ​ក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort