សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល ជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល គឺជាអាទិភាពគន្លឹះបំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍសមត្ថភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដូចទៅនឹងអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ តែងតែចាត់ទុកមនុស្សជាអាទិភាពទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតជាសំខាន់ ដើម្បីបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការកែលម្អគុណភាពអប់រំគ្រប់កម្រិត ការពង្រឹងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលដៅកសាងប្រព័ន្ធអប់រំមួយដែលប្រកបដោយភាពរឹងមាំ អាចឆ្លើយតបយ៉ាងសកម្មទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម និងការវិវត្តន៍នៃការអភិវឌ្ឍទីផ្សារនាពេលបច្ចុប្បន្ន និងអនាគត ពីព្រោះការវិនិយោគទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានចាត់ទុកជាវិស័យសង្គមកិច្ចដ៏សំខាន់បំផុត ដែលផ្តោតជាចម្បងលើការលើកកម្ពស់សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជាទាំងមូល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort