តើផ្លូវជាតិលេខ១០ ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សេដ្ឋកិច្ចជាតិនិងប្រជាជន?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧ គីឡូម៉ែត្រ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការតភ្ជាប់តំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ភោធផ្លូវជាតិលេខ១០ ប្រវែង១៩៧,៣៦៣គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសាងសង់ផ្លូវជាតិលេខ១០នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានជួយជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ហើយផ្លូវនេះបានតភ្ជាប់ខេត្តចំនួន៣ រួមមាន បាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលនឹងផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ផ្លូវជាតិលេខ១០ នឹងក្លាយជាការតភ្ជាប់យ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរ វិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងចរន្តសេដ្ឋកិច្ចនៃតំបន់ភាគកណ្តាល ខាងជើង និរតី និងឦសាន ព្រមទាំងផ្តល់ជាជម្រើសកាន់តែច្រើនដល់ប្រជាជន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា ៦២ – ខ្សែសង្វាក់អាហារ ក្លាយជាបណ្ដាញអាហារ

គំនិតផ្តើម «ជីវិតកម្រដើរតាមផ្លូវត្រង់តែមួយណាស់។ វាអាចបន្តរស់បាន ដោយសារទំនាក់ទំនងជាច្រើនដែលតភ្ជាប់គ្នា។»
beylikdüzü escort escort beylikdüzü beylikdüzü escort