ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិអំពីគុណតម្លៃសន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី គឺជាតម្លៃស្នូលរបស់កម្ពុជា និងជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលបច្ចុប្បន្ន៖
«កាលពី៨១ឆ្នាំមុន ក្រោយពីរងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកលើកទី២ បណ្តារដ្ឋដែលបានបង្កើតអង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ត្រូវតែជួយសង្គ្រោះមនុស្សជំនាន់ក្រោយឱ្យរួចផុតពីគ្រោះមហន្តរាយនៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ១៩៤៥ មក ការប្តេជ្ញាចិត្តនេះនៅតែមានសារៈសំខាន់យ៉ាងខ្លាំងរហូតដល់ពេលបច្ចុប្បន្ន។ ប៉ុន្តែ ទោះបីជាពិភពលោកបានរួចផុតពីសង្គ្រាមលោកថ្មីមួយទៀតរហូតមកដល់ពេលនេះក៏ដោយ ក៏ជម្លោះប្រដាប់អាវុធនៅតែបន្តបង្កទុក្ខវេទនាដ៏ធ្ងន់ធ្ងរដល់មនុស្សជាតិនៅតាមតំបន់ជាច្រើន»។ នេះគឺជាការកត់សម្គាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៨១ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក។
ប្រមុខការទូតកម្ពុជាសង្កត់ធ្ងន់ថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ វិសមភាពដែលកាន់តែរីកធំឡើង ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការគំរាមកំហែងឆ្លងដែនកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងបរិបទនេះ ពិភពលោកត្រូវការអង្គការសហប្រជាជាតិកាន់តែខ្លាំងជាងមុន ប៉ុន្តែ ពិភពលោកក៏ត្រូវការអង្គការសហប្រជាជាតិមួយដែលទទួលបានការជឿទុកចិត្តដោយសារតែមានគោលការណ៍ មានភាពជាតំណាង មានប្រសិទ្ធភាព និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ខ្លួន។ ការជឿទុកចិត្តមិនអាចស្តារឡើងវិញតែតាមការប្រកាសលើក្រដាសឬពាក្យសម្តីនោះទេ ប៉ុន្តែ វាបានមកពីសង្គតិភាព ពោលគឺការគោរពតាមការប្តេជ្ញាចិត្ត ការគោរពច្បាប់អន្តរជាតិ ហើយជម្លោះត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់លើសមភាពអធិបតេយ្យដែលត្រូវតែបន្តនៅជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយធម្មនុញ្ញអង្គការសហប្រជាជាតិមិនបានកំណត់ស្តង់ដារមួយសម្រាប់ប្រទេសដែលមានអំណាចខ្លាំងនិងស្តង់ដារមួយទៀតសម្រាប់ប្រទេសដែលមិនសូវមានអំណាចនោះទេ ពោលគឺ រដ្ឋសមាជិកទាំងអស់ មិនថា តូច ឬ ធំ សុទ្ធតែមានភាពស្មើគ្នានៅចំពោះមុខធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពតាមកាតព្វកិច្ចដែលធម្មនុញ្ញនេះបានកំណត់។ កម្ពុជាយល់ច្បាស់អំពីតម្លៃនៃទំនុកចិត្តដោយផ្អែកលើប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់ពីព្រោះកម្ពុជាបានឆ្លងកាត់ជម្លោះ ការបែកបាក់របបប្រល័យពូជសាសន៍ និងទុក្ខវេទនារបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនទសវត្សរ៍។
ប៉ុន្តែ ទីបំផុត កម្ពុជាបានកសាងសន្តិភាពឡើងវិញតាមការសន្ទនា ការកសាងជំនឿទំនុកចិត្ត ព្រមទាំងសេចក្តីក្លាហានផ្នែកនយោបាយ និងគតិបណ្ឌិត ដែលស្តែងចេញតាមរយៈ«នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សានិងឯកភាពជាតិ។ បទពិសោធន៍នេះនៅតែជាកត្តាកំណត់លើវិធីសាស្ត្ររបស់កម្ពុជាក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ និងការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងជម្លោះពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ផងដែរ។ ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានបន្តយកចិត្តទុកដាក់ ចូលរួមចំណែក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងចំពោះជម្លោះនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរំលេចទៀតថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ខាងមុខ ប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលស្របគ្នាជាមួយមូលបទនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ ពាក់ព័ន្ធនឹងការស្តារទំនុកចិត្ត និងការវិនិយោគឡើងវិញលើសន្តិភាពដែលជាការពង្រឹងគ្នាទៅវិញទៅមក។ ក្រៅពីលើកស្ទួយភាសាបារាំង កម្ពុជាក៏មានបំណងធ្វើឱ្យកិច្ចប្រជុំកំពូលនេះក្លាយជាឱកាសនៃការខិតចូលគ្នារវាងប្រជាជននៃទ្វីបទាំងអស់ជុំវិញតម្លៃរួមគឺ សន្តិភាព សាមគ្គីភាព ការគោរពភាពចម្រុះ ការសន្ទនារវាងវប្បធម៌ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។
ដោយឡែក «ទិវាសន្តិភាពអន្តរជាតិ» កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក៏ប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ នេះមិនមែនជារឿងចៃដន្យទេដែលសន្តិភាពបានក្លាយជាមូលបទនៃគ្រប់វេទិកាអន្តរជាតិធំៗបែបនេះ ប៉ុន្តែ វាសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់ ដែលពិភពលោកត្រូវតែផ្តោតការយកចិត្តទុកដាក់ និងវិនិយោគលើសន្តិភាព ហើយដែលបេសកកម្មនេះកម្ពុជាបានធ្វើតាំងពីច្រើនទសវត្សរ៍មកហើយនិងបានសម្រេចជោគជ័យទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។ មកដល់ត្រឹមនេះ គេពិតជាអាចនិយាយបានថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សម្តេចគឺជាស្ថាបនិកសន្តិភាពសម្រាប់ពិភពលោកទាំងមូល ពីព្រោះអ្វីដែលសម្តេចបានធ្វើនិងបានលះបង់ដើម្បីសន្តិភាពនៅកម្ពុជា គឺជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលនេះ។
ក្នុងសារឧទ្ទិសចំពោះ «ទិវាសន្តិភាពអន្តរជាតិ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានរំលេចពីគុណតម្លៃនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព ហើយដែលរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនេះតាមរយៈការគោរពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ ដើម្បីភាពសុខសាន្តរបស់ប្រជាជន។ សម្តេចធិបតីបានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានទេប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងការអនុវត្តជាក់ស្ដែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។
ក្នុងន័យនេះ សម្តេចធិបតីបានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹងនិងដើម្បីកសាងទំនុកចិត្ត ឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែនក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។
សរុបមកវិញ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការសន្ទនា ការដោះស្រាយទំនាស់ដោយសន្តិវិធី និងការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន តាមរយៈនយោបាយឈ្នះឈ្នះ គឺជាបទពិសោធន៍ផ្ទាល់ និងយ៉ាងច្បាស់លាស់របស់កម្ពុជា។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តែងតែផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី ក្នុងនោះក៏មានការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ផងដែ៕
សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្...

រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាល
beylikdüzü escort escort beylikdüzü beylikdüzü escort