សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស្វែងរកចាប់មេខ្យល់ដែលទៅបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ឆក់ត្រី

ក្នុងឱកាសអញ្ជើញជាអធិបតី «ទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រយៈពេលពីរឆ្នាំមកនេះ សម្ដេចបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សជលផលកម្ពុជា ខណៈដែលការងារជលផលមានទំហំធំ ហើយការនេសាទខុសច្បាប់ក៏មានច្រើនជាពិសេសការនេសាទខុសច្បាប់ ជាពិសេសការឆក់ក្ដៅ ឆក់ត្រជាក់ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្វែងរកចាប់មេខ្យល់ដែលទៅបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ទៅឆក់ត្រី ហើយចាំទិញបន្តពីពលរដ្ឋ។ ខណៈសម្ដេចលើកឡើងថាកាលពីមុនមានអ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដី ប៉ុន្ដែឥឡូវមានអ្នកបំផុសឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយនៅពេលឆក់បានគេទិញហើយពលរដ្ឋជាអ្នកប្រឈមផ្លូវច្បាប់ពេលអាជ្ញាធរចាប់បាន។ ដូច្នេះត្រូវស្វែងរកចាប់មេខ្យល់បំផុសបំផុលនេះឱ្យបានកុំឱ្យរួចខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិរក្សវិស័យជលផលនេះ មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់ ជាពិសេសសហគមន៍ និងប្រជានេសាទផ្ទាល់ ដើម្បីថែរក្សា និងអភិរក្សធនធានជលផលកម្ពុជាឱ្យមានកំណើនផលត្រីច្រើនសម្រាប់ទាំងអស់គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តស្រង់ប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងការពង្រឹងកម្លាំងខ្លួនឯង ដើម្បីការការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន៖
beylikdüzü escort escort beylikdüzü beylikdüzü escort