សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយដោះស្រាយព្រំដែនដោយសន្តិវិធី

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងសារព្រមាន និងផ្តាំផ្ញើទៅកាន់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលមានបំណងរុញច្រានឱ្យរាជរដ្ឋាភិបាលបើកការវាយប្រហារ ដើម្បីដណ្តើមយកទឹកដីដែលភាគីថៃកំពុងគ្រប់គ្រងដោយខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញចំនួន២គឺ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្ពុជាមិនទទួលស្គាល់ដាច់ខាត លើការកែប្រែព្រំដែនដោយការប្រើប្រាស់កម្លាំងយោធា ហើយកម្ពុជាអត់ធ្មត់ ទើបយើងដាក់ឈ្មោះ “ភូមិរង់ចាំ” ដើម្បីរង់ចាំដីធ្លីរបស់យើងត្រឡប់មកវិញ តាមរយៈមធ្យោបាយសន្តិវិធីតែមួយគត់។ ហើយគណបក្សប្រជាជនកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយដោះស្រាយបញ្ហាដោយសន្តិវិធី ហើយក៏យកបញ្ហានេះធ្វើជាគោលនយោបាយចម្បងសម្រាប់ការឃោសនាបោះឆ្នោត នាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខផងដែរ។ នេះជាគោលជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសជិតខាងដោយតម្លាភាព និងយុត្តិធម៌ តាមផ្លូវច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់អាវុធ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort