សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុត នៅជម្រើសផ្លូវច្បាប់ និងសន្ដិវិធីដែលមាន និងអាចអនុវត្ដទៅបាន។
យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាអនុសញ្ញាអន្ដរជាតិ ដែលកំណត់នូវសិទ្ធិនិងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សាដោយចាប់បង្ខំ គឺជាយន្ដការផ្លូវច្បាប់ដោយសន្ដិវិធី នៅក្រោមអនុសញ្ញា UNCLOS។
សម្ដេចធិបតី បន្ថែមថា យន្ដការនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញផ្នែកច្បាប់អន្ដរជាតិ។
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះ នឹងបង្ហាញជាថ្មីម្ដងទៀតនៅតម្លៃពិតប្រាកដនៃច្បាប់អន្ដរជាតិ និងការដោះស្រាយជម្លោះដោយសន្ដិវិធី។ ការប្រើប្រាស់យន្ដការដោយបង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ជាការការខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈការចចារ រវាងប្រទេសទាំងពីរក្រោមការសម្របសម្រួលរវាងអ្នកជំនាញផ្សះផ្សារអន្ដរជាតិ។ សម្ដេចធិបតី បន្ថែមថា នេះមិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្ដែការជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្ដិវិធី តាមរយៈច្បាប់អន្ដរជាតិ និងដោយសុឆន្ទៈពិតប្រាកដ៕





