សម្តេចតេជោ ហ៊ុន សែន រំលឹកអនុស្សាវរីយ៍ជាមួយភរិយា ហើយសម្តេចប្រសិទ្ធនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជា «ចុងភៅម្ហូបឆ្ងាញ់»

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាណៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះខ្លឹមសារដូចខាងក្រោម៖

៣សប្ដាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទដែលមាន ចំណងជើងបាយម្ហូបស្រីដាំដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃឱ្យកម្លោះយោធាក្នុងខែសីហា១៩៧៥ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេងទៅហើយតែគាត់នៅតែទទួលខ្ញុំឱ្យសម្រាកនៅមន្ទីរពេទ្យដែលគាត់ទទួលខុសត្រូវនៅឃុំឈូកស្រុកក្រូចឆ្មារនិងដាំស្លផ្ទាល់ដៃឱ្យខ្ញុំទទួលទានទៀតផង។

សូមបញ្ជាក់ថាខ្ញុំចូលមន្ទីរពេទ្យនេះមិនមែនជាអ្នកជំងឺទេតែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹកដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១ពេលទស្សនាវដ្ដីបរទេសមកសម្ភាសគាត់ពេលកំពុងដាំស្ល។

ក្មេងស្រីដែលគាត់កន្តៀតគឺជាចៅស្រីទី១ដែលទើបមានអាយុជាងមួយខួបដែលតែងតែនៅជាមួយជីដូនជីតា។ដោយសារគាត់ដាំស្លឱ្យខ្ញុំទទួលទានតាំងពីនៅកម្លោះក្រមុំនិងបន្តរៀបចំបាយម្ហូបឱ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃនិងក្រោយទទួលបានរូបនេះខ្ញុំសូមប្រសិទ្ធនាមគាត់ថា(ចុងភៅម្ហូបឆ្ងាញ់)។សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះព្រោះខ្ញុំមិនបានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ។សូមអរគុណចុងភៅម្ហូបឆ្ងាញ់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort