សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា នៅក្នុងការដោះស្រាយបញ្ហាជាតិ បញ្ហាដែនអធិបតេយ្យ រាជរដ្ឋាភិបាលខិតខំធ្វើការរួមគ្នា រាល់ការគិតគូជាការងាររួមរបស់រាជរដ្ឋាភិបាល ជាការងាររួមរបស់ក្រុមការងារគ្រប់ជំនាញទាំងអស់ រួមជាមួយនឹងប្រជាជនទាំងអស់ យើងរួមគ្នាជាកម្លាំងចិត្ដធំណាស់។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានធ្វើសកម្មភាពកន្លងមក ក្នុងការគាំទ្រដល់សន្ដិភាព និងគាំទ្រដល់ការស្វែងរកដំណោះស្រាយមួយប្រកបដោយសេចក្ដីសុខ។






