ឯកឧត្តម កែវ រ៉េមី៖ បើទោះបីមានកិច្ចព្រមព្រៀងដោះស្រាយជម្លោះជាមួយគ្នាជាបន្តបន្ទាប់ក្តី តែថៃនៅតែធ្វើសកម្មភាពញុះញង់បង្កហេតុជានិច្ច

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា បើទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួចហើយក៏ដោយ ក៏ភាគីថៃនៅតែបន្តសកម្មភាពញុះញង់ និងបង្កហេតុផ្សេងៗ រួមមាន ការប្រើប្រាស់សំឡេងមានប្រេកង់ខ្ពស់រំខានផ្លូវចិត្តដល់ជនស៊ីវិល ការកម្ទេចផ្ទះសម្បែង ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ ការសាងសង់សំណង់ថ្មីៗក្នុងដែនអធិបតេយ្យភាពកម្ពុជា ដើម្បីលុបបំបាត់អត្តសញ្ញាណជាតិកម្ពុជានៅទីនោះ និងការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ដើម្បីរារាំងជនភៀសសឹកកម្ពុជាជាងមួយសែននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ។

ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នៅសាលសវនការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

នាឱកាសនោះផងដែរ ឯកឧត្តម កែវ រ៉េមី បានថ្លែងបន្តថា កម្ពុជាមានគោលជំហរច្បាស់លាសក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់អន្តរជាតិ អនុសញ្ញានិងសន្ធិសញ្ញាពាក់ព័ន្ធ ព្រមទាំងយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់។ កម្ពុជាបន្តអំពាវនាវឱ្យមានការគោរពបូរណភាពទឹកដី អធិបតេយ្យភាព និងការការពារជនស៊ីវិលជាចម្បង ហើយជឿជាក់ថា ដំណោះស្រាយយូរអង្វែង និងមានស្ថិរភាព អាចសម្រេចបានតែតាមរយៈការសន្ទនា ការយោគយល់ និងការអនុវត្តច្បាប់អន្តរជាតិដោយស្មោះត្រង់ ប៉ុន្តែមិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬសម្ពាធយោធាណាមួយឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort