អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចេញញត្តិថ្កោលទោស ចំពោះអំពើឈ្លានពានយ៉ាងកំរោលរបស់ថៃ មកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការចំពោះ អំពើឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ថា៖

« ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង ផ្សែងពុល គ្រាប់បែកចង្កោម ទម្លាក់ និងបាញ់ផ្លោងដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនស្លាប់ និងរងរបួស ហើយផ្ទះសម្បែង ប្រាសាទបុរាណ ទ្រព្យសម្បត្តិរដ្ឋ និងឯកជន មណ្ឌលសុខភាព ស្ពាន ផ្លូវ ផ្សារ សាលារៀន អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងត្រូវបានបំផ្លាញ សិស្សសាលា ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ»។

នៅក្នុងញត្តិថ្កោលទោសដដែលនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានសង្កត់ធ្ងន់ថា « ភាគីថៃម្តងហើយម្តងទៀត បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង ថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន »។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន សេចក្ដីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ទន្ទឹមនេះ យើងខ្ញុំសូមអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្ដរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់ អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់ កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាម ច្បាប់អន្តរជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort