លទ្ធផលនៃការស៊ើបអង្កេតបឋមបញ្ជាក់ថា កងកម្លាំងថៃបើកការបាញ់ប្រហារលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ដោយគ្មានការបង្កហេតុញុះញង់នោះទេ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនសមាជិកនៃអង្គទូត និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញស្តីអំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតបឋម បានបញ្ជាក់ថា កងកម្លាំងថៃបានការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយក៏ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។ នេះគឺជាលទ្ធផលនៃការស៊ើបអង្កេតនៅទីតាំងកើតហេតុក្នុងភូមិព្រៃចាន់ ដែលអនុវត្តដោយនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមសង្កេតការណ៍អាស៊ាន (AOT)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort