អង្គប្រជុំព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រៀងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រៀងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិដោយឥតកែប្រែចំនួន៥៤សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងក្នុងគោលបំណងកែសម្រួលនិងបន្ថែមរបបគតិយុត្តអំពីការបាត់សញ្ជាតិខ្មែរតាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឬនៅក្រៅប្រទេសដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលធានាធម្មនុញ្ញភាព ធានាការពារសន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលបំផ្លាញឧត្តមប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិនិងប្រជាជនកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះក៏បង្ហាញឱ្យឃើញអំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិផងដែរ។

គួរធ្វើការកត់សម្គាល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹងនិងកំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេស បែរជាមានជនអគតិដែលមានសញ្ជាតិខ្មែរមួយចំនួនតូចជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លីនចូលរួមនិងគប់គិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិនិងធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រនិងសន្តិសុខជាតិ ព្រមទាំងឧត្តមប្រយោជន៍របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំកសាងខឿនការពារជាតិ និង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

គួរបញ្ជាក់ថា កាលពីសម័យសង្គមរាស្ត្រនិយម ច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ ៣៧៧/៦៨ ប.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ក៏បានកំណត់អំពីការបាត់សញ្ជាតិខ្មែរក្នុងករណីបុគ្គលនោះត្រូវបានតុលាការកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនា ក្បត់ជាតិ ឬប្រទូសរ៉ាយនឹងភាពសុខសាន្តខាងក្នុងឬខាងក្រៅរដ្ឋ។ ទន្ទឹមនឹងនេះនៅលើពិភពលោកនាពេលបច្ចុប្បន្ន មានប្រទេសប្រមាណ១៥០ប្រទេសដែល មានច្បាប់ដកសញ្ជាតិ ហើយនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺប្រទេសចំនួន៩មានច្បាប់ នេះរួចទៅហើយ លើកលែងតែកម្ពុជាតែប៉ុណ្ណោះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា៖ ការឡើងកម្ដៅផែនដី និងផលប៉ះពាល់ដល់កសិករ

ការឡើងកម្ដៅផែនដី គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ហើយផលប៉ះពាល់របស់វាមានសភាពធ្ងន់ធ្ងរជាពិសេសចំពោះកសិករ
beylikdüzü escort escort beylikdüzü beylikdüzü escort