អ្នកនាំពាក្យក្រសួងការពារជាតិ៖ ភាគីថៃកាន់តែគឃ្លើនដោយដាក់ពង្រាយកងទ័ពវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំង និងមិនបានចាត់វិធានការបន្ធូរបន្ថយជម្លោះណាមួយឡើយ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ភាគីថៃកាន់តែគឃ្លើនដោយដាក់ពង្រាយកងទ័ពវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំង ដោយមិនបានចាត់វិធានការបន្ធូរបន្ថយភាពតានតឹងជម្លោះណាមួយឡើយ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ថៃបានដាក់ខេត្តត្រាត ចន្ទបុរី ដែលមានព្រំប្រទល់ជាប់នឹងខេត្តកោះកុង ខេត្តពោធិ៍សាត់របស់កម្ពុជាក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្ដើមពង្រាយទ័ព សព្វាវុធ និងតំបន់តាមព្រំដែននៃខេត្តបន្ទាយមានជ័យ តាមផែនការដែលបានត្រៀម «ប្រតិបត្តិការយោធា ចក្រពង្ស ភូវនាថ – Chakraphong Phouvanaat Military Operation»។ ការត្រៀមកងទ័ពទាំងនេះបង្ហាញឲ្យឃើញថា ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំងឡើងៗ»។

លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «ការឈ្លានពានរបស់ថៃបានពង្រីករាលដាលដល់ខេត្តផ្សេងរបស់កម្ពុជា ចាប់ផ្ដើមតាំងពីវេលាម៉ោង ៥:០២ នាទី ដោយភាគីថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើទីតាំងជាច្រើននៅក្នុងភូមិសាសន៍ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយឡែកនៅភូមិភាគទី៤ ថៃបានបើកការវាយប្រហារទៅកាន់៣កន្លែង មានតំបន់ចុងតាថាវ ជាំតែ និងវាលឥន្ទ្រីយ៍ នៅវេលាម៉ោង៥ ព្រឹកដូចគ្នា នៅថ្ងៃទី២៦ ខែកក្កដា នេះ»។

គួរបញ្ជាក់ថា នេះជាថ្ងៃទី៣ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort