សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជ្រើសយកសហការជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ក្រោយឆ្លងកាត់សង្រ្គាម យើងត្រូវរួមគ្នាដើម្បីការរីកចម្រើន ហើយត្រូវសប្បាយរីករាយដែលយើងអាចឈានមកដល់ពេលនេះ និងរីករាយក្នុងការកសាងសមិទ្ធផលបន្ថែមទៀត។

នៅក្នុងពិធី «អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី គូសបញ្ជាក់ថា យើងចាប់យកគ្រប់ដៃគូទាំងអស់ រួមទាំងលើកទឹកចិត្ដ ការវិនិយោគក្នុងប្រទេស ចេញគោលនយោបាយថ្មីៗជូនប្រជាពលរដ្ឋ ជូនកម្មករ កម្មការិនី។

សម្ដេចធិបតី បានបន្ថែមថា ការធ្វើបែបនេះជាការថ្លែងអំណរគុណចំពោះការផ្ដល់ ការជឿទុកចិត្ដរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករ កម្មការិនី ផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំជាច្រើនអាណត្ដិមកនេះ ហើយជាពិសេសកាលពីឆ្នាំ២០២៣ កន្លងមកនេះ បានបោះឆ្នោតភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជនដើម្បីបន្ដបម្រើប្រជាជន៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort