សម្ដេចតេជោ ហ៊ុន សែន៖ សន្ដិភាពនៅកម្ពុជាគឺរកបានយ៉ាងលំបាកបំផុត បើគិតពីប្រវត្ដិសាស្រ្ដនៃការឈឺចាប់របស់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា បទពិសោធន៍នៃការបង្រួបបង្រួមជាតិ មានតែកម្ពុជាទេដែលធ្លាប់ប្រើគ្រាប់កាំភ្លើង និងការបង្ហូរឈាម។ សម្ដេចបន្ដថា មានតែកម្ពុជាទេនៅលើពិភពលោកនេះ ដែលសន្ដិភាពនៅកម្ពុជាគឺការយកមកយ៉ាងលំបាកបំផុត បើគិតពីប្រវត្ដិសាស្រ្ដនៃការឈឺចាប់របស់កម្ពុជា ដែលបានឆ្លងកាត់នៅការលំបាក ទុក្ខសោករាប់ជំពូក និងសោកនាដកម្មប្រល័យពូជសាសន៍។

ក្នុងឱកាសថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី«ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ដថា គ្រប់នាទី គ្រប់ជំហានគឺជាចំណុចស្លាប់រស់ ហើយអាយុជីវិតរបស់សម្ដេច និងរាល់ដំណើរការរបស់សម្ដេចគឺជាការបូជាអាយុជីវិតដើម្បីភាពរស់រានមានជីវិតនិងសន្ដិភាពរបស់ប្រទេសកម្ពុជាដ៏កម្សត់។

សម្ដេចតេជោ បានរំលឹកថា ពេលសម្ដេចគេចខ្លួនទៅវៀតណាម នៅឆ្នាំ១៩៧៧ សម្ដេចមានជម្រើសក្នុងការសំងំសុខដោយប្រើសិទ្ធិជ្រកកោណនយោបាយ តែសម្ដេចបានស្នើវៀតណាមជួយដល់កងកម្លាំងដែលសម្ដេចបានប្រមូលផ្ដុំ ដើម្បីផ្ដួលរំលំរបបប៉ុលពត។ សម្តេចថា កាលនោះវៀតណាមអាចមានសិទ្ធិមិនជឿការរាយការណ៍ ហើយក៏មានសិទ្ធិក្នុងការមិនជួយដល់ការស្នើមកជួយនោះដែរ។

សម្ដេចតេជោ គូសបញ្ជាក់ថា បើគ្មានការរំដោះថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយរណសិរ្សសង្រ្គោះជាតិកម្ពុជា ដែលមានការគាំទ្រដោយកងទ័ពស្មគ្រចិត្ដវៀតណាម កម្ពុជាអាចរលត់ជាតិសាសន៍ទាំងមូលតែម្ដង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort