តើរបបអាហារនៅជំនាន់គ្មានហូប និងបច្ចុប្បន្នខុសគ្នាដូចម្តេចខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មានអ្នកជំងឺម្នាក់បានត្អូញត្អែរថា នៅជំនាន់ប៉ុល ពត របប ប៉ុល ពត បានហាមមិនឱ្យហូបទៅហើយ តែមកដល់សម័យបច្ចុប្បន្ន ប្រទេសមានសុខសន្តិភាព សំបូរអាហារហូប បែរជាពេទ្យហាមមិនឱ្យហូបទៅទៀត។

សម្តេចធិបតី បានថ្លែងដូចនេះ
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នៅក្នុងរាជធានីភ្នំពេញ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសមានសុខសន្តិភាពសំបូរអាហារហូបច្រើន តែការហូបចុកអាហារនីមួយៗ គឺគេត្រូវដឹងពីការកំណត់របបអាហារតម ដើម្បីថែរក្សាសុខភាព ព្រោះបើមានបញ្ហាសុខភាពហើយ វាលែងទៅជាទ្រព្យហើយ វាត្រូវធ្លាក់ទៅជាបន្ទុករបស់សាមីខ្លួននិងគ្រួសារទៅវិញ ដោយត្រូវចំណាយទៅលើថ្នាំសង្កូវ ថែទាំ ព្យាបាល។ ដូចនេះ យើងត្រូវបង្ការ អប់រំ និងព្យាបាលឱ្យបានទាន់ពេលវេលា។ សម្ដេចធិបតីបានបន្ថែមទៀតថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ កុំចាំដល់ពេលឈឺ ទើបរត់ទៅរកឪពុកម្តាយ ដូច្នេះវិធីគឺមានតែបង្ការកុំឱ្យឈឺធ្ងន់តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ការថែរក្សាសុខភាព គឺជាកិច្ចការដែលយើងគ្រប់គ្នាអាចធ្វើបាន ដោយមានស្មារតីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort