នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការបង្ហោះផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីហ្វេសប៊ុកឈ្មោះ «ឌីជេខេអេច» ដែលបានបង្ហោះផ្សាយវីដេអូ អំពីសកម្មភាពភិក្ខុសង្ឃមួយអង្គបានប្រើអំពីហឹង្សាទៅលើសាមណេរមួយអង្គ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងវត្តគិរីទក្ខិណារាម (ហៅវត្តក្បាលបឹងសេះ) ស្ថិតនៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
នៅក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានបញ្ជាក់ថា ភិក្ខុ យានធាវី ពិតជាបានវាយសាមណេរ ប៉ាវ សីហា ពិតប្រាកដមែន ប៉ុន្តែការវាយនេះគឺចង់អប់រំទូន្មានតែប៉ុណ្ណោះមិនបង្កអ្វីធ្ងន់ធ្ងរឡើយ។
ភិក្ខុ យាន ធាវី ក៏បានធ្វើការសុំអភ័យទោស និងសុំទោសដល់ព្រះមន្ត្រីសង្ឃព្រមទាំងញាតិញោមសាធារណជនទាំងអស់ហើយសូមសន្យាថា ចាប់ពីថ្ងៃនេះតទៅព្រះអង្គឈប់អប់រំភិក្ខុសាមណេរតាមរយៈការធ្វើអំពើហិង្សាទៀតហើយ។ ដូច្នេះស្នើសុំដល់ម្ចាស់គណនីហ្វេសប៊ុកខាងលើ និងអ្នកសារព័ត៌មាន ព្រមទាំងសាធារណៈជនសូមមេត្តាលោកវីដេអូចេញពីគណនី និងសូមបញ្ឈប់ធ្វើការ Post Share Comments បន្តទៀត៕