បញ្ជាការដា្ឋនទ័ពពិសេស ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតសកម្មភាពល្មើសច្បាប់របស់ក្រុមឧទ្ទាមជ្រុលនិយម

បញ្ជាការដា្ឋនទ័ពពិសេស នៃកងទ័ពជើងគោក បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជា ប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ សម្បូររុងរឿង ល្បីរន្ទឺរខ្ទរខ្ទារ ស្មើមុខ ស្មើមាត់ជាប្រទេសគោរពសិទ្ធិមនុស្ស ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

មេបញ្ជាការ បញ្ជាការដា្ឋនទ័ពពិសេស បានបញ្ជាក់អំពីគោលជំហរយ៉ាងដាច់ខាតដូចខាងក្រោម៖
១- សូមធ្វើការប្រឆាំងដាច់ខាត នូវការលើកឡើងរបស់ពួកប្រឆាំង ដែលទាមទារឱ្យកងទ័ពប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងន័យបំផ្លិចបំផ្លាញសន្តិភាព ធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេស។
២- ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
៣- ការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
៤- កម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្តី។

ទន្ទឹមនោះ មេបញ្ជាការដា្ឋនទ័ពពិសេស ប្តេជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានដាច់ខាត អធិបតេយ្យ បូរណភាពទឹកដី ការពាររាជបល្ល័ង្ក ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីសុច្ឆន្ទៈរបស់ប្រជាជន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort