ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើននៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ

ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើននៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកណ្ដាល។

តាមសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ឱ្យដឹងថា ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតប្រដាល់គុនខ្មែរ គុនល្បុក្កតោ ការប្រគំតន្ត្រី នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីម៉ោង១រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសប្បាយរីករាយ និងកាន់តែមានភាពអធិកអធម ព្រមទាំងមានការអុជកាំជ្រួចនៅម៉ោង៧យប់ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort