សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យអ្នកដែលមួលបង្កាច់សភាពការណ៍ និងចោទមេដឹកនាំកម្ពុជាថា កាត់ដី៤ខេត្តឱ្យវៀតណាមនោះឡើយ

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អ្នកដែលមួលបង្កាច់សភាពការណ៍ និងចោទមេដឹកនាំកម្ពុជាថា កាត់ដី ៤ខេត្តឱ្យវៀតណាម នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកឡើងជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលនៅក្នុងប្រទេសដែលបំភ្លៃព័ត៌មាន នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ហើយអ្នកនៅក្រៅប្រទេសដែលធ្វើការញុះញង់នោះ ត្រូវដឹងថា ការញុះញង់និងការបំភ្លៃរបស់ខ្លួន បានបង្កឱ្យអ្នកនៅក្នុងស្រុកជាប់គុកច្រវ៉ាក់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា  ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort