សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យអ្នកដែលមួលបង្កាច់សភាពការណ៍ និងចោទមេដឹកនាំកម្ពុជាថា កាត់ដី៤ខេត្តឱ្យវៀតណាមនោះឡើយ

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អ្នកដែលមួលបង្កាច់សភាពការណ៍ និងចោទមេដឹកនាំកម្ពុជាថា កាត់ដី ៤ខេត្តឱ្យវៀតណាម នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកឡើងជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលនៅក្នុងប្រទេសដែលបំភ្លៃព័ត៌មាន នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ហើយអ្នកនៅក្រៅប្រទេសដែលធ្វើការញុះញង់នោះ ត្រូវដឹងថា ការញុះញង់និងការបំភ្លៃរបស់ខ្លួន បានបង្កឱ្យអ្នកនៅក្នុងស្រុកជាប់គុកច្រវ៉ាក់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា ១២៥ – អាជីវកម្មខ្នាតតូចក៏អាចក្លាយជាអ្នកដឹកនាំការផ្លាស់ប្តូរបានដែ...

គំនិតផ្តើម «អាជីវកម្មខ្នាតតូចមួយអាចផ្លាស់ប្តូរផ្លូវមួយខ្សែ ទម្លាប់មួយ និងទីផ្សារមួយបាន តាមរយៈការផ្លាស់ប្តូរអតិថិជនម្តងម្នាក់ៗ»។
beylikdüzü escort escort beylikdüzü beylikdüzü escort