ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានធ្វើជាអធិបតីបើក និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពី ឯកឧត្តម​ អ៊ុន បុត្ត អភិបាលរងខេត្ត តំណាង​ឯកឧត្តម នួន ផារ័ត្ន អភិបាល​នៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញ ខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ សរុប ២៥០នាក់។

នេះគឺជាការជួបជុំគ្នាជាលើកទី២ នៅលើទឹកដីនៃខេត្តកំពង់ធំ បន្ទាប់ពីវគ្គបណ្តុះបណ្តាលលើកទី១ ត្រូវបានរៀបចំ ឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលលើកនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងបន្តពង្រឹង នូវយន្តការក្នុងការអនុវត្តការងាព័ត៌មាន និងសាធារណមតិនៅក្នុងខេត្តកំពង់ធំ ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ ដើម្បីឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប់ជាប្រចាំ។

វាគ្មិនដែលធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ។

ឯកឧត្តម ស្វាយ ស៊ីថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តួចផ្តើមគំនិតនិងណែនាំឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង និងក៏បានថ្លែងអំណរគុណ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានគាំទ្រនិងចូលរួមសហការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ធាតុចូលសំខាន់ៗដែលនឹងទទួលបានពីវគ្គ បណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងសមត្ថភាព ស្មារតី និងឆន្ទៈមោះមុតរបស់សិក្ខាកាមទាំងអស់ ក្នុងការបន្តអនុវត្តការងារព័ត៌មាននិងសាធារណមតិ ដែលជាការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ នៅក្នុងសង្គមជាតិ»។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្ស...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ
beylikdüzü escort escort beylikdüzü beylikdüzü escort