សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំនៃប្រទេសមេគង្គ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ

35

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​​ពេញ​អង្គ ​ស្តីពីចក្ខុវិស័យ​​ថ្មី​សម្រាប់​​តំបន់​​មេគង្គ ដែល​រៀប​ចំឡើងដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោ​ក​នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ តំណាង​ឱ្យវេទិកាសេដ្ឋកិច្ចពិភពលោក បានធ្វើការចាប់​អារម្មណ៍ថា វេទិកាមេគង្គ​ដែល​​មាន​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម និងថៃ កំពុងទទួល​បាននូវការ​ចាប់​អារម្មណ៍កាន់​តែខ្លាំង​ឡើង​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ តួយ៉ាងដូច​ជាការ​ចូលរួម​របស់​ប្រទេស​ចិន នៅក្នុង​វេទិកា​មេគង្គ ឡានឆាងជាដើម។ លោក​​ប្រធាន​វេទិកា ក៏បាន​វាយតម្លៃ ខ្ពស់ចំពោះ​​វឌ្ឍនភាព​ ដែលតំបន់មេគង្គទាំង​មូល​​សម្រេច​​បាន ដែលផ្តើមចេញ​ពី​ការគាំទ្រ​​ពីគ្រប់​ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍរបស់ខ្លួន។ ជាមួយនឹងការចាប់ផ្តើមនោះដែរ លោកប្រធានវេទិកា ក៏បានផ្តើមសួរសំណួរទៅកាន់មេដឹកនាំ​នៃប្រទេស​មេគង្គ ដែលផ្តើមដោយ​មានលោក​នាយករដ្ឋមន្រ្តី​វៀត​ណាម ជាម្ចាស់ផ្ទះ​នៃវេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្តីពីអាស៊ាន លើកទី២៧។

ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋ​មន្រ្តីវៀតណា​ម បានមាន​ប្រសាសន៍​ថា អាស៊ាន​គឺជាការ​ឯកភាព​ក្នុងពហុចម្រុះ​ ដែលក្នុងនោះ​រួមទាំង​​ប្រទេស​​ចំនួន​៥ក្នុងតំបន់​មេគង្គ ដែល​បាន​បង្ហាញ​ឱ្យ​​ឃើញ​​កាន់​តែច្បាស់​​ពីការ​​ឯកភាព​​គ្នា ក្នុង​ការចាប់​​ផ្តើម​​ខាង​​ប្រវត្តិ​សាស្រ្ត គ្មានការ​ខុសគ្នា ដែល​លោក​​គិតថា ចក្ខុវិស័យ​​រួម​របស់យើង​​ទាំង​​អស់គ្នា គឺសន្តិភាព ស្ថេរភាព សមាហរណកម្ម ដែល​ពិតប្រាក​ដ​​ណាស់ថា មកដ​ល់ពេ​​លនេះ​ ពិសេស​នៅក្នុង​បរិបទ នៃបដិវត្តន៍​ឧ​ស្សាហកម្ម​ទី៤ បញ្ហាតភ្ជាប់​​ និង​ការអភិវឌ្ឍ​​ដោយ​ចីរភាព គឺពិត​ជាមាន​សារៈ​សំខាន់ខ្លាំង​ណាស់ នៅក្នុង​ទិស​ដៅ​របស់យើ​ង​ទាំង​អស់គ្នា។ លោក បានបន្តថា ផលប្រយោជន៍របស់បណ្តា​ប្រទេសមេគង្គ គឺការរួម​ចំណែក​នៅក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ក្នុងនោះប្រទេសទាំ​ង៥​នៅក្នុង​តំបន់​មេគង្គ ត្រូវតែរួម​គ្នាពង្រឹង សន្តិភាព ស្ថេរភាព ក៏ដូច​ជាការ​រួម​ចំណែក​ដល់​ការព​ង្រឹង​សន្តិភាព និងស្ថេរភាព​សម្រាប់​តំបន់​អាស៊ានទាំង​មូល​ផងដែរ។

សម្តេច​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា អាស៊ាន​ស្ថិតក្នុង​ស្ថានភាពមួ​យដែល​ចេញ​ដំណើរខុ​សគ្នា ហើយនឹងមាន​ជោគជ័យ​នៅពេល​ណា​ ដែលប្រទេស​មេគង្គ​មានការរី​កលូត​លាស់ ព្រោះថាចំណុច​ផ្តួចផ្តើម នៃការធ្វើ​សមាហរណ​កម្ម​អាស៊ាន គឺចាប់ផ្តើម​ពីគម្លាត​ខុសគ្នារ​វាងប្រទេស ដែលរស់នៅ​តាមដងទន្លេមេគង្គ។ សម្តេចតេជោបានបន្តថា បើនិយាយពីសេដ្ឋកិច្ចវិញ គឺប្រទេសទាំង៥ដែលរស់​នៅ​តាម​ដង​ទន្លេ​មេគង្គ មានផលិត​ផល​ប្រហាក់ប្រ​ហែល​គ្នា ប៉ុន្តែមិនមែន​បានន័យ​ថាជាបញ្ហាប្រកួត​ប្រជែងនោះទេ តែវាអាចធ្វើកា​របំពេញ​បន្ថែម​គ្នាទៅវិញ​ទៅមក ជាឧទាហរណ៍ បើនិយាយ​ពីទំហំ​ពាណិ​ជ្ជកម្ម រវាងកម្ពុជា​ជាមួយវៀតណាម​មានប្រមាណជា​ង ៤ពាន់លាន​ដុល្លារអា​មេរិក ឯទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជាជា​មួយប្រ​ទេសថៃ មានប្រមាណជាង​៦ពាន់លានដុ​ល្លារអាមេរិក​ក្នុងមួយឆ្នាំ។ ដូចនេះមានន័យថា យើងមិនមែនគ្រាន់តែប្រកួតប្រជែងគ្នានោះទេ ក៏ប៉ុន្តែយើងជាអ្នកបំពេញ​បន្ថែមឱ្យគ្នា។ ក្រៅពីនោះប្រទេសឡាវ អាចចាត់ទុកជាធុងអាគុយសម្រាប់​បណ្តាប្រទេសមេគង្គផង ហើយឡាវមា​នសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយធ្វើការ​តភ្ជាប់អគ្គិសនី ទៅបណ្តាប្រទេសនៅ​ក្នុងតំបន់​អាស៊ានរបស់យើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា នៅពេល​ដែល ACMECS ចាប់កំណើត សម្តេចបាន​ផ្តួចផ្តើមថា​ គួរ​តែបង្កើត​សមាគម នៃបណ្តាប្រទេស ដែលនាំចេញអង្ករ ប៉ុន្តែអស់​រយៈពេលជាង​១៥ឆ្នាំហើយ សមាគមនៃបណ្តាប្រ​ទេស​នាំចេញអង្ករ​នោះមិន​ទាន់ចាប់​ជា​រូបរាង​ទេ ប្រសិនបើមាន​សមាគមនេះ យើងពុំមែន​គ្រាន់តែជា​ដៃគូប្រកួតប្រ​ជែងនោះទេ ប៉ុន្តែយើង​រួមសហការគ្នា​ដើម្បីជំរុញកា​រអភិវឌ្ឍផ្នែក​កសិកម្មរ​បស់យើង ​ដែលអាចក្លា​យជា​ជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំង​មូល​តែម្តង។

នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថង លួន ស៊ីសូលីត លោកជំទាវ ឱង សានស៊ូជី ទីប្រឹក្សារដ្ឋ​ និងជារដ្ឋមន្រ្តីការបរទេស​មីយ៉ាន់ម៉ារ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីថៃ បានធ្វើការ​ចាប់អារម្មណ៍ទៅ​នឹងសំណួរ​មួយចំនួន ក៏ដូចជាការ​ចែក​រំលែក​នូវបទពិសោធន៍មួ​យចំ​នួន​ ពីប្រទេសមេ​គង្គ​ដល់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក និង​វាគ្មិនទាំង​អស់។ ជាមួយនឹងការលើកឡើង​ទៅនឹងសំណួរ​ដែលផ្តើមចេញ ពីអ្នក​កាន់វេទិកា​កិច្ចប្រ​ជុំ​កំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មី​សម្រាប់មេគង្គ ក្រោមប្រធានបទ ​បច្ចេកវិទ្យា​ក្នុង​បរិបទ បដិវត្តន៍ឧស្សាហកម្មទី​បួននេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាប​ដិវត្តន៍​ឧស្សាហកម្ម​ទីបួន គឺពុំមាន​ហានិភ័យ​ណាមួយ​កើតឡើង​នោះឡើយ ហើយផ្ទុយទៅវិញវា​ក៏អាច​ជួយដោះ​ស្រាយ​បញ្ហាមួយ​ចំនួនបាន​ថែមទៀត​ផង។ ពុំមានកា​រផ្លាស់ប្តូរ​ទស្សនៈ​ណាមួយកើ​តឡើង ឬការ​ផ្លាស់ប្តូរណាមួយ​ក្នុង​ទំនាក់ទំនង​រវាងប្រទេស និងប្រទេសឡើយ រវាងប្រទេស​ជិតខាង និងប្រទេសជិតខាង ឬជាមួយប្រទេសក្រៅតំបន់នោះ​ទេ។ សម្តេចតេជោ ក៏បានគូស​បញ្ជាក់បន្ថៃម​ថា បញ្ហាការ​តភ្ជាប់​ រឹតតែមានភាព​ចាំបាច់​ដើម្បី​ធ្វើទំនាក់​ទំនង​រវាង​ប្រទេសមួ​យ និងប្រទេសមួយ គឺយើង​តភ្ជាប់ទាំង​ផ្នែក​រូបវ័ន្ត ផ្នែក​ទេសចរណ៍ និងការ​សម្រួល​ទិដ្ឋភាព​ផ្លូវច្បាប់ ព្រោះ​គម្លាត​ផ្លូវច្បាប់នៅក្នុងប្រ​ទេសនីមួយ​ៗខុសគ្នា។ មួយទៀត​គឺការ​តភ្ជាប់​ផ្នែក​សេដ្ឋកិច្ច ដូចជា​ការ​មិន​យក​ពន្ធ​ត្រួត​គ្នាជាដើម។ ចំណុចមួយ​ទៀត គឺទាក់ទង​នឹងការឆ្លើយតបនឹងការគ្រប់​គ្រងគ្រោះ​មហន្តរាយ​ឆ្លងដែន ការសម្រួល​ពាណិជ្ជកម្ម ធ្វើយ៉ាងណាដើម្បី​សម្រួល​ឱ្យពួកគេ​អាចធ្វើ​ពាណិជ្ជកម្ម​បាន។ សម្តេចតេជោ គិតថា ពុំមានការផ្លាស់​ប្តូរទស្សនៈ​ណាមួយនៅ​លើពិភពលោក កុំថាឡើយតំបន់ អំពីបដិវត្តន៍ឧស្សាហកម្មទី​បួនដែលកំពុងតែមានការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយតំបន់ ឬក៏ទំនាក់ទំនងរវាង​ប្រទេសមួយ និងប្រទេសមួយ និងរវាងក្រុមមួយ និងក្រុមមួយនោះទេ។

ទាក់ទិនទៅ​នឹង​បញ្ហាស្ថេរភាព​នយោបាយ សន្តិសុខ សម្រាប់​តំបន់ មេគង្គ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងគួរចាប់ផ្តើមពិ​និត្យពី​អតីត​កាលរបស់យើង​បន្តិច ដែលកាល​ពីអតីត​កាល ប្រទេសនៅ​តាមដង​ទន្លេ​មេគង្គ​គឺមិន​ត្រូវ​គ្នាទេ ដោយសារ​ស្ថានភាព​ដែលស្ថិ​ត​នៅក្នុង​បរិបទ នៃសង្រ្គាមត្រជាក់ ក៏ប៉ុន្តែទោះ​បីជា​ពេល​នោះ រដ្ឋបាល​មិនត្រូវ​គ្នាក៏ដោយចុះ ក៏ប៉ុន្តែពួកគេមិនអាច​ហាមឃាត់ប្រជាពលរដ្ឋ​មិនឱ្យរកស៊ី​ជាមួយ​គ្នានោះទេ ឧទាហរណ៍ កម្ពុជា​ជាមួយវៀ​ត​ណាម កម្ពុជា​ជាមួយថៃ​ ដែលកាល​ពីអតីត​កាល​រដ្ឋាភិបាល​ជាមួយរ​ដ្ឋាភិបាល​មិនត្រូវគ្នាទេ ក៏ប៉ុន្តែ​ប្រជាជនជា​មួយ​ប្រជាជន គាត់ចេះរ​កស៊ីជាមួយ​គ្នា គាត់​ចង់​មានសេចក្តីសុខ​ជាមួយគ្នា។ ដូចនេះ សម្តេចតេជោ បានបង្ហាញជំនឿថា រដ្ឋាភិបាលនៃប្រទេស​ជាប់​ទន្លេ​មេគង្គ ពិតជានាំមក​នូវសេចក្តីសុខ​សម្រាប់​ប្រជាជន​ជាង២០០លាននាក់ ដែលមិនមែន​ជាការប្រ​កួត​ប្រជែង​នោះទេ ថ្ងៃក្រោយ​អាច​ក្លាយទៅជាសហគមន៍មួយ។

សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់​ធ្ងន់ថា យើងគួរតែ​ខិត​ខំដក​ឧបសគ្គនយោ​បាយ​ខ្លះ​ចេញពី​បណ្តាប្រទេសក្នុ​ងក្រប​ខណ្ឌមេគង្គ ពីព្រោះអ្នក​ទាំង​ប្រាំ​ ដែលអង្គុយ​នេះ​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​តាម​ពួក​អឺរ៉ុប​នោះទេ។ វៀតណាម​មាន​បក្សតែ​មួយ​មិន​មែន​ជាប្រទេស​សេរីព​ហុ​បក្ស​ដូច​អឺរ៉ុប​ចង់​បាន​ទេ ឡាវមាន​បក្ស​តែមួយ ឯកម្ពុជា​បោះ​ឆ្នោត​ទើប​រួច ទើប​នឹង​ធ្វើនាយក​រដ្ឋមន្រ្តី​បាន​៤​ថ្ងៃទេ គឺរដ្ឋា​ភិបាល​ថ្មី​បន្ទាប់​ពីធ្វើ​អស់​រយៈ​ពេលជាង​៣៣​ឆ្នាំ​មក​ហើយ​នោះ ឯមីយ៉ាន់​ម៉ាកាន់​តែធ្ងន់​ធ្ងរ​ថែម​ទៀត គឺត្រូវគេចោ​ទថា​ជាអ្នកប្រ​ល័យពូ​ជសាសន៍ ប៉ុន្តែ​តើអ្នក​ទាំង​អស់​គ្នាបាន​យល់​ពីប្រទេស​មីយ៉ាន់​ម៉ា​ដែរ​ឬទេ ស្គាល់​ប្រទេស​មីយ៉ាន់​ម៉ា​ទេ ដែលត្រូ​វដោះ​ស្រាយ​បញ្ហា​ប្រឈម​យ៉ាង​ច្រើន ទាក់ទងទៅ​នឹង​សន្តិសុខជាតិ ក៏ប៉ុន្តែប្រទេស​ដែល​នៅ​ក្រៅតំបន់ គេទះ​ក្បាល​យើង​ផង ប្រាប់ថាត្រូវធ្វើ​តាម​គេ ធ្វើយ៉ាងនេះ ធ្វើយ៉ាង​នោះ ក្នុងពេល​ដែល​លក្ខខណ្ឌ នៃប្រទេសនី​មួយៗ​ធ្វើមិន​បាន​ផង។ ឯនៅ​ប្រទេស​ថៃកាន់​តែធ្ងន់​ធ្ងរ​ថែម​ទៀត ពិតមែនតែ​ឥឡូវ​មាន​ការ​ប្រកាសចាត់តាំង​ការ​បោះ​ឆ្នោត​នៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ប៉ុន្តែទោះ​ជាយ៉ាង​ណា នេះជាសិទ្ធិ​របស់គេ ទុកលទ្ធភាព​ជ្រើសរើស​ឱ្យគេ​បាន​សេចក្តី​សុខខាង​នយោ​បាយ​ខ្លះទេដើ​ម្បី​ជំរុញ​ទៅដល់​ការ​កសាង​ប្រទេស។ សម្តេចតេជោ បានបន្តថា ការលើកឡើង​នេះពុំមែន​ជាការ​ផ្ញើសារឱ្យ​​នរណានោះ​ទេ ប៉ុន្តែយើងទាំងអស់គ្នាគឺជាអ្នករងគ្រោះ ប៉ុន្តែពួក​ដែល​នៅក្រៅតំ​បន់​ដែលមិន​ដឹងបញ្ហារ​បស់គេ ទុកឱ្យគេដោះស្រាយ​បញ្ហា​ដោយខ្លួន​ឯងបានដែរឬទេ?