សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨

141

នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព មាន​បើក​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​​​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ​សម្តេច​អគ្គ​មហា​សេនា​​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លង៖

១-  សេចក្តី​ព្រាងយុទ្ធសាស្រ្ត​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធថវិកា​ឆ្នាំ​២០១៨-២០២៥​ ។

២- របាយ​ការណ៍​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យឡើង​វិញ ​នូវគោល​នយោ​បាយ​ពាណិជ្ជកម្ម​​កម្ពុជា​លើក​ទី​២ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទី​ក្រុងហ្សឺណែវ​ប្រទេស​ស្វីស

៣-  បញ្ហា​ផ្សេងៗ៖ សំណើសុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋ​មន្រ្តី​ដើម្បី​សុំ​សច្ចា​ប័ន​នីតិ​ប្បញ្ញត្តិ​លើ​៖ កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ជំរុញ​ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-ឡាវ -វៀតណាម។

ក្រោយពីបាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក កិច្ច​ប្រជុំ​ពេញ​​​ អង្គ​គណៈរដ្ឋមន្ត្រីបាន​សម្រេច​អនុម័ត៖

Download (PDF, Unknown)