នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖
១- សេចក្តីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ។
២- របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវប្រទេសស្វីស
៣- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័ននីតិប្បញ្ញត្តិលើ៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ -វៀតណាម។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័ត៖