សារលិខិត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត
ខ្ញុំមានការអំពាវនាវទៅកាន់បងប្អូន ទាក់ទិនជាមួយបញ្ហាផ្ទះឈ្នួលរបស់កម្មករ/ការិនី គឺស្ថិតនៅត្រង់ថា ក្នុង​ប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេស ម្សិលមិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ/ការិនីរបស់យើង ក្នុងពេលដែលកម្មករ/ការិនីរបស់យើងមិនទាន់បានបើកប្រាក់ខែ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅម្ចាស់រោងចក្រ សហគ្រាស ដែលជាគ្រឹះស្ថានការងារទាំងអស់ មិនទាន់ឱ្យអនុវត្តនូវការកំណត់លក្ខខណ្ឌ «បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ» ចំពោះកម្មករ កម្មការិនីនោះឡើយ
រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ។ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្តែង
រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»
ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺប្រព្រឹត្តទៅបានយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង ១.៥០០.០០០ នាក់ ដែលត្រូវជាជាង ១៥% នៃចំ​នួន​ប្រជាជនដែលត្រូវចាក់
សេចក្ដីណែនាំ លេខៈ ០៣ សណន ស្តីពី ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេច បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១
សេចក្តីសម្រេចស្តីពី ការកំណត់ភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្តាល ជា “តំបន់លឿងទុំ“ និង “តំបន់លឿង“ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ តាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញជា “ តំបន់ក្រហម “ “ តំបន់លឿងទុំ “ និង “ តំបន់លឿង“ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
beylikdüzü escort escort beylikdüzü beylikdüzü escort