ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៦ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តនូវសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពនៃរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា
នៅថ្ងៃព្រហស្បត្តិ៍ ទី ០៦ ខែកញ្ញា ឆ្នាំ២០១៨
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសមាជិក សមាជិការាជរដ្ឋាភិបាល អាណត្តិទី៦ ចូលធ្វើសច្ចាប្រណិធាន និងទទួលទានទឹកពិភទ្ទសច្ចា នៅចំពោះព្រះភក្រ្ត
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា
នៅថ្ងៃព្រហស្បត្តិ៍ ទី ០៦ ខែកញ្ញា ឆ្នាំ២០១៨
សេចក្តីសម្រេច ស្តីអំពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
ព្រះរាជក្រឹត្យ ស្តីពីការបញ្ចប់តំណែង និងតែងតាំងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
អនុក្រិត្យ ស្តីពីការកំណត់តួនាទីភារកិច្ច របស់រដ្ឋលេខាធិការ ប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងនានា របស់រាជរដ្ឋាភិបាល
អនុក្រិត្យ ស្តីពីតួនាទីភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្រ្តីស្តីទី
ព្រះរាជក្រឹត្យ ស្តីពីការបញ្ចប់តំណែង និងកែសម្រួលសមាជិករាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា និងជាប្រធានរដ្ឋសភាបណ្តោះអាសន្ន ដោយមានវត្តមានបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៦ ចំនួន១២៥រូប








