ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​​សម្ពោធ​​អគារ​សិក្សា​​​វិទ្យាល័យ​បឹងកុក ក្នុងក្រុង​​កំពង់​ចាម នាព្រឹក​ថ្ងៃនេះ

(FN) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញ​សម្ពោធ​អគារសិក្សា និងទីចាត់ការសរុប ២១បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែនបឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អគារសិក្សាមួយខ្នងនេះ មានកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ និងអគារទីចាត់ការមួយខ្នងស្មើ ៣បន្ទប់ ក្នុងវិទ្យាល័យ ហ៊ុន សែន បឹងកុកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ជូនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដោយថវិការបស់សម្តេចផ្ទាល់ ក្នុងពេលសម្តេច ​អញ្ជើញចុះសំណេះសំណាលជាមួយ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបង្ហាញពីប្រវត្តិនៃការផ្តល់អគារសិក្សា ទីចាត់ការ និងសមិទ្ធិផលនានាក្នុងវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុកថា ផ្តើមចេញពីការស្នើសុំរបស់លោក ឈឹម ប៊ុនធឿន នាយកវិទ្យាល័យ បានស្នើសម្តេចតាមទំព័រ Facebook។ សម្តេចតេជោ ក៏អរគុណលោកនាយកសាលា ដែលបានផ្តល់ព័ត៌មានជូនសម្តេច ដើម្បីដោះស្រ័យបញ្ហាជូនសិស្សានុសិស្ស ប្រសិនបើមិនផ្តល់ព័ត៌មាន ទាន់ពេលវេលាទេ នឹងធ្វើឲ្យសិស្សប្រឈមគ្រោះថ្នាក់ខ្ពស់ ព្រោះអគារចាស់មានសភាពទ្រុឌទ្រោមខ្លាំង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យផ្លាស់ប្តូរ ជាបន្តបន្ទាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ តាំងពីប្រទេសអត់មានមនុស្ស រហូតដល់មាន១៥លាននាក់ មិនចាំបាច់នរណានិយាយថា ផ្លាស់ប្តូរនោះទេ។ ក្រៅពីការដាក់ឲ្យប្រើប្រាស់អគារ សិក្សាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនដេរមួយចំនួនទៀត ជូនសាលាសម្រាប់សិស្សរៀនសូត្រ ផងដែរ។

– ក្រៅពីសាងសង់សាលារៀន សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យកងវិស្វកម្មរបស់សម្តេច ជួសជុល និងរៀបចំ​តារាងបាល់ទាត់នៅក្នុងទីរួម ខេត្តកំពង់ចាម ឲ្យបានស្អាតផងដែរ។ សម្តេចនាយករដ្ឋមន្រ្តីថា ថវិកាសាងសង់ជា​បន្ទុករបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យធ្វើ តារាងបាល់ទាត់ក្នុងខេត្តកំពុងចាម ទៅជាកន្លែង​បាល់ទាត់ភូមិភាគ។ សម្តេចតេជោ ក៏បានបំផុស និងអំពាវនាវដល់សិស្សានុសិស្ស យុវជនរួមគ្នាលេងកីឡា កុំទៅ​ប្រើប្រាស់គ្រឿងញៀន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខ នឹងមានការចែកជូនពាក្យប្រៀនប្រដៅរបស់ក្រុមង៉ុយ ទៅតាមសាលាទូទាំងប្រទេស ចំនួនប្រមាណ ១៥០០០ច្បាប់ ហើយនិងបន្តបោះពុម្ពចែកចាយបន្តបន្ទាប់ទៀត។ សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួមគ្នាអាន ខណៈសម្តេចមាន​សៀវភៅនេះចំនួនពីរក្បាលសម្រាប់អានផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានបំផុសឲ្យមានការផលិត និងប្រើប្រាស់ឡើងវិញនូវសាស្រ្តាស្លឹករឹត ដើម្បីកុំឲ្យខ្មែរ​បាត់បង់​នូវទំនៀម​ទម្លាប់​របស់ខ្លួន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការហើយនោះ ក៏មានការផ្តល់ប្រាក់​ឧបត្ថម្ភ​៥ម៉ឺនរៀលសម្រាប់ ចូលឆ្នាំខ្មែរថែមទៀតផង។ បើតាមសម្តេចរដ្ឋត្រូវចំណាយរហូតប្រមាណ៣០ពាន់លានរៀល ស្មើជាង៧លានដុល្លារ សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភនេះ។

– សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា គ្រប់ទីអារាម ដែលមានសាស្រ្តាស្លឹករឹត គួរត្រូវបានថែទាំ។ សម្តេចតេជោថា ត្រូវតែប្រឹងប្រែងថែទាំងនូវអ្វី ដែលជាមរតកជាតិ។

– សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភឲ្យលោកគ្រូ អ្នកគ្រូពេទ្យ និងនិស្សិតពេទ្យក្នុងខេត្តកំពង់ចាម រួមទាំងគ្រូបង្រៀននៅសាលាមួយចំនួនទៀត ក្នុងខេត្តកំពុងចាម ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា អគារសិក្សានៅវិទ្យាល័យតេជោ ហ៊ុន សែន បឹងកកុក នឹងក្លាយជាកន្លែង​បណ្តុះបណ្តាល​ដ៏សំខាន់​មួយសម្រាប់​កូនប្រជាពលរដ្ឋ​ក្នុងខេត្ត​កំពង់ចាម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ហើយនិងបន្តធ្វើឲ្យមានការ ផ្លាស់ប្តូរកាន់តែច្រើនថែមទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីគម្រោងតភ្ជាប់បណ្តាញអគ្គិសនីនៅពីខេត្តកំពង់ចាម ទៅដល់ខេត្តក្រចេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមាន អគ្គិសនីប្រើប្រាស់ ហើយក៏នឹងធ្វើឲ្យក្មេងៗលែងស្គាល់ចង្កៀង និងចន្លុះទៀតហើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីរាជរដ្ឋាភិបាលប្រឹងដំឡើងប្រាក់បៀវត្សរ៍ និងកាត់បន្ថយតម្លៃអគ្គិសនីក្តី នៅពេលបន្តិចទៀត នឹងមានអ្នកមកដេញថ្លៃ និងសន្យាថា ប្រាក់ខែគ្រូសន្យាដំឡើងដល់ ៣លានរៀល តម្លៃភ្លើងបញ្ចុះ ១គីឡូវ៉ាត់ដល់ ២០០រៀល ចាស់ៗនិងផ្តល់ប្រាក់ ឧបត្ថម្ភប្រមាណ ៤ ឬ ៥ម៉ឺនរៀល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វី ដែលកំពុងមាន កុំជ្រើសយកការសន្យា។

– សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពដែលកំពុងមាននៅ កម្ពុជាឲ្យខានតែបាន។ សម្តេចនាយក រដ្ឋមន្រ្តី បានរំលឹកថា ព្រោះតែការផ្លាស់ប្តូររបបពីសម័យសង្គមរាស្រ្តនិយម​របស់សម្តេច នរោត្តម សីហនុ មករបបសាធារណរដ្ឋ របស់លោក លន់ នល់ បានធ្វើឲ្យពលរដ្ឋខ្មែរកន្លះលានអ្នកស្លាប់ និងរបប ប៉ុលពត ប្រមាណ៣លាននាក់ស្លាប់។ សម្តេចនាយក​រដ្ឋមន្រ្តី​បានលើក ឡើងទៀតថា ប្រសិនបើមាន គ្មានសង្រ្គាមទៀត ប្រហែលជាគ្មាន «ហ៊ុន សែន» ទៅបញ្ចប់សង្រ្គាមទៀតនោះទេ។

– សម្តេចក៏បានថ្លែងគូសបញ្ជាក់ដែរថា ព្រោះតែការចង់ផ្តួលរំលំរបប សាដាម ហូសេន និង លោក អាសាដ បានធ្វើឲ្យមនុស្សជាច្រើនស្លាប់ ប្រទេសខ្ទេចខ្ទី ដូច្នេះការប៉ុនប៉ងផ្តួលរំលំសម្តេច មិនដឹងថា នឹងត្រូវធ្វើឲ្យមនុស្ស និងប្រទេសខ្ទេចខ្ទីប៉ុន្មាននោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៤៧នាទីព្រឹកថ្ងៃដដែល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort