ប្រសាសន៍​សំខាន់​ៗរបស់​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​អបអរ​សាទរ ទិវាជាតិទីក្រុង​ស្អាត​ឆ្នាំ​២០១៧ ក្រោមប្រធាន​ប​ទ «ទីក្រុង​ស្អាត៖ ទីក្រុងផ្តល់​ភាពកក់​ក្តៅដល់​ប្រជា​ពលរដ្ឋ និងភ្ញៀ​វទេសចរ»

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញ​ជា​អធិ​បតី​ភាព​ប្រារព្ធទិវាជាតិ ទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុង​ស្អាត​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងប្រគល់រង្វាន់​ជ័យលាភី សម្តេចនា​យករដ្ឋមន្រ្តី សម្រាប់​ធុរកិច្ច​បៃតង ក្នុងវិស័យ​ទេសចរណ៍ លើកទី២ អមដោយ​ជ័យលាភី​បដិ​សណ្ឋារ​កិច្ចល្អ សេវាសាធារណៈ​របស់​ក្រុង-ខណ្ឌ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់ គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សម្តេច​បានថ្លែងទៀត កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួល​បាន​នូវ​ភាព​រីក​ចម្រើន​សម្រេច​បាន តាមបំណង ប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការ​រួម​ចំណែក​ថែរ​ក្សា​ភព​ផែនដីរបស់ សម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យ​ទេសចរណ៍​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ និងជួយ​កាត់បន្ថយ បម្រែបម្រួល​អាកាស​ធាតុនៅ​លើពិភព​លោក​ផងដែរ។ សម្តេច​តេជោ​ ហ៊ុន សែន បានថ្លែងថា កិច្ចការពារ​បរិស្ថាន​គឺជារឿង​សំខាន់មួយ ក្នុងការការពារភពផែនដី និង​កាត់​បន្ថយ​ឧស្ម័នពុលក្នុងបិរស្ថាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្ញៀវទេសចរនឹងមិនប្រថុយប្រថានមកកាន់ប្រទេសមានសង្រ្គាម ដូច​ដែលកម្ពុជាជួបប្រទះកាលពីអតីតកាល ក៏ដូច​ជា​បណ្តា​ប្រទេស​កំពុង​ជួប​សង្រ្គាម​ដូច​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈឹមនោះឡើយ។ ដូច្នេះការប្រយុទ្ធប្រឆាំងភេរវកម្ម និងរក្សាឲ្យបាននូវសុខសន្តិភាព គឺជា​កត្តា​ដ៏​ចាំបាច់​ត្រូវអនុវត្ត និងរក្សាឲ្យបាន។

– សម្តេចតេជោ បានថ្លែងបន្តថា ភ្ញៀវទេសចរ ក៏នឹងមិនចង់មកឃើញប្រទេសមានបរិស្ថានពុល កខ្វក់ និង​ក្លិ​ន​ស្អុយនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យមានការបង្កើតបរិយាកាសបៃតង តាម​រយៈ​ការ​ដាំ​បន្លែបែបធម្មជាតិ និងការចិញ្ចឹមសត្វជាដើម ដើម្បីផ្គត់ផ្គង់នៅតាមភោជនីយដ្ឋាន និង​សណ្ឋាគារ​ផ្សេងៗ​នៅ​តាមតំបន់ទស្សនាចរ។

– សម្តេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ត្រូវបង្កើត​ឲ្យមាន​ចលនា​ប្រឡង​ប្រណាំង​ខ្សែ​ក្រវ៉ាត់​បៃតង គឺសំដៅទៅ លើការដាំដុះបន្លែ និងការចិញ្ចឹម​សត្វ​ផងដែរ ដើម្បី​ផ្គត់​ផ្គត់​ការហូប​ចុក​ដល់​ភ្ញៀវ​ទេសចរណ៍ នៅតាមតំបន់​ទេសចរណ៍​ល្បីៗ ព្រោះបច្ចុ​ប្បន្នបន្លែ និងសាច់​សត្វ​ជាច្រើន ត្រូវបាន​នាំមក​ពីបរទេសនៅឡើយ។

– សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាមានអំណោយ​ផលច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ ព្រោះ​កម្ពុជា មិនសូវជាមានជំងឺឆ្លង ផ្សេងៗច្រើនោះទេ។ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះអំពើភេរវកម្ម តែយ៉ាង​ណា​កម្ពុជា​ក៏ត្រូវ​តែប្រឹង​ប្រែង​ទប់ស្កាត់​ឲ្យបាន។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងជាចម្ងល់ចោទសួរទៅមន្រ្តីទូតនានាថា មូលហេតុអ្វីបានជាគ្រឿងញៀន និង​ការ​ជួញ​ដូរផ្សេងៗ ដូចជាភ្លុកដំរីជាដើម បានឆ្លងកាត់​គ្រប់​ព្រលាន​យន្ត​ហោះនៅ​បណ្តា​ប្រទេស​ដទៃ​រហូត​មកដល់កម្ពុជា ? សម្តេចបន្តថា គួរតែមានការរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរ ឆ្លងដែន​ខុស​ច្បាប់​ទាំង​អស់នោះ។

– សម្តេចតេជោ ហ៊ុន សែន ថា មកដល់បច្ចុប្បន្ននេះ គ្មានអ្នកទេសចរ​ណា​ទៅលេងក​ម្សាន្ត​នៅតំបន់​សង្រ្គាម​ដូចមជ្ឈិមបូព៌ានោះទេ ដូច្នេះសុខសន្តិភាព នៅតែជាកត្តាសំខាន់​ណាស់​សម្រាប់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាសាទអង្គរវត្តមិនមែនទើបមាននាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែ​ហេតុអ្វីគ្មានទេសចរមកកាន់កម្ពុជា កាលពីទសវត្សរ៍ឆ្នាំ៧០ នោះក៏ព្រោះ​តែ​ប្រទេស​កម្ពុជា​ពេល​នោះ​ជួប​នូវ​ភ្លើងសង្រ្គាម។ ដូច្នេះការរក្សាឲ្យបានសន្តិភាព គឺជារឿងដ៏ចំាបាច់ សម្តេចថា ទោះបីក្នុងតម្លៃណាក៏ដោយ សន្តិភាពត្រូវតែរក្សាឲ្យបាន ហើយមិនត្រូវយកបញ្ហាសិទ្ធិមនុស្ស មកបង្កជាបញ្ហា និងអសន្តិសុខ នៅ​កម្ពុជា​នោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបង្កើតចំណតរថយន្តឲ្យបានត្រឹមត្រូវនៅក្នុងទីក្រុង និងច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់ទីក្រុង ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍។ សម្តេចតេជោ ក៏បានស្នើឲ្យសាលារាជធានី គិត​ពីការពង្រីកខ្សែរថយន្តក្រុងបន្ថែមផងដែរ។

– សម្តេចតេជោ បានហាមឃាត់ផងដែរ បើទោះបីឲ្យបង្កើតចំណតរថយន្តថ្មី តែមិនឲ្យដោះ​ដូរជា​មួយ​ចំណត​រថយន្ត​ចាស់នោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ហាមផ្តាច់ចំពោះការដោះដូរចំណតរថយន្ត ព្រោះ​ជា​រឿង​ធ្វើឲ្យសម្តេចឈឺក្បាលខ្លាំង។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបង្ហាញពីគម្រោងដើរតាមផ្លូវថ្មើរជើងប្របម៉ាត់ទន្លេពីមុខវាំង ទៅដល់​មជ្ឈ​មណ្ឌល​កោះពេជ្រផងដែរ។

– សម្តេចនាយករដ្ឋមន្រ្តី សេវាសាធារណៈនៅតែជាបញ្ហាប្រឈមមួយផងដែរ សម្រាប់វិស័យទេសចរណ៍។ ឆ្លើយ​តបបញ្ហានេះ សម្តេចតេជោថាត្រូវធ្វើកំណែ ទម្រង់ឲ្យបានស៊ីជម្រៅ និង​លើក​ទឹក​ចិត្ត​ឲ្យអ្នក​ផ្តល់​សេវា​សា​ធារណៈផ្តល់ឲ្យបានលឿន និងឆាប់រហ័ស។

– សម្តេចតេជោ ហ៊ុន សែន ថា ត្រូវនាំគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនត្រូវឲ្យអ្នកទេសចរនិយាយថា ប្រទេសកម្ពុជា សម្បូរគ្រឿងញៀននោះទេ ហើយក៏ត្រូវធ្វើឲ្យអ្នកទេសចរពេលមកកម្ពុជាហើយ ចង់​ត្រឡប់​មក​កម្សាន្ត​ជាថ្មី​ម្តងទៀត។ មិនត្រូវធ្វើឲ្យអ្នកទេសចរមកហើយជួបបញ្ហានានា ធ្វើឲ្យ​ភ្ញៀវ​លែង​ចង់​មក​លេង​នោះទេ។

– សម្តេចតេជោ ហ៊ុន សែន សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់​ព័ន្ធ​ទាំង​អស់​នឹង​បន្ត​សហការ​ចូល​រួម​គាំទ្រឧបត្ថម្ភ និង​អនុវត្តរាល់ យុទ្ធនាការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ដល់​ចលនាប្រឡង​ប្រណាំង​ទីក្រុងស្អាតជាអាទិ៍៖ ចលនាប្រឡង​ប្រណាំង​រង្វាន់ សម្តេច​តេជោ​នាយក​រដ្ឋម​ន្រ្តី​សម្រាប់​ធុរកិច្ចបៃតង​ ក្នុងវិស័យ​ទេសចរណ៍ ចលនា​ប្រឡង​ប្រំណាង​បដិ​សណ្ឋារ​កិច្ច​ល្អ​សេវា​សា​ធារណៈ​របស់ក្រុង-ខណ្ឌ បេក្ខភាពក្នុង​ចលនា​ប្រឡង​ប្រណាំង​បដិស​ណ្ឋារ​កិច្ចល្អ របស់​ច្រក​ទ្វា​អន្តរជាតិ យុទ្ធនា​ការ «ភូមិ-ឃុំមាន​សុវត្ថិភាព» យុទ្ធនាការ «ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន» និងយុទ្ធនាការ «យុវជន និង​ទីក្រុង​ស្ទាត» ជាដើម ដើម្បីចូលរួម​ដល់ការ​សម្រេច​បាន​ជោគ​ជ័យ​ទីក្រុងស្អាត ស្របតាម​ខ្លឹម​សារ នៃ​ប្រធាន​បទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់​ភាពកក់​ក្តៅដល់​ប្រជា​ពលរដ្ឋ និង​ភ្ញៀវ​ទេស​ចរ»។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៤នាទីព្រឹកថ្ងៃដដែល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort