សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គ រដ្ឋទូតជប៉ុន

បន្ទាប់ពីបាន​ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋ​ទូតបារាំង​រួចមក នៅព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ ២០១៧​ ​ដដែលនេះ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប​ពិភាក្សាកា​រងារប​ន្តជាមួយ ឯកឧត្តម ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គ​រដ្ឋ​ទូតជប៉ុន​ប្រចាំកម្ពុជា នៅវិមាន​សន្តិភាព រាជធានីភ្នំពេញ។

ឯកឧត្តម Horinouchi Hidehisa បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់ សម្តេច​តេជោ ទៅកាន់ប្រទេស​ជប៉ុន​នា​ពេល​ខាងមុខ ដែលក្នុងនោះរួមមាន​ការពិភា​ក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ទៅ​លើវិស័យ​សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំង​ពីរជាដៃ​គូយុទ្ធសាស្ត្រ ហើយក៏នឹង​ពិភាក្សា​ទៅលើការ​តភ្ជាប់ ការអភិវឌ្ឍវិស័យ​ធនធាន​មនុស្ស ការសម្រួល​ចរាចរណ៍នៅ​ទីក្រុង​ភ្នំពេញ កិច្ចសហ​ប្រតិបត្តិការ​លើវិ​ស័យ​វប្បធម៌ និងការផ្លាស់​ប្តូរទំនាក់​ទំនងរវាង​ប្រជាជន​កម្ពុជា និង​ប្រជាជនជប៉ុន និង ការពិភាក្សាអំពីការរៀបចំ​អោយមាន​អគ្គកុង​ស៊ុលជប៉ុន​នៅខេត្ត​សៀមរាប។ ដំណើរ​ទស្សនកិច្ចរបស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ជប៉ុន​នាពេល​ខាងមុខនេះ គឺចំពេលខួប​២៥ឆ្នាំ របស់​ជប៉ុន​ដែល​បញ្ជូន​ក្រុមរ​ក្សាសន្តិភាព​មក​កាន់​កម្ពុជា ហើយក៏ត្រូវ​នឹងខួប​៦០ឆ្នាំនៃដំណើរ​ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី​ជប៉ុន​លើកទី១ មកកាន់​ប្រទេស​កម្ពុជា កាលពីក្នុងឆ្នាំ​១៩៥៧។ នៅក្នុង​ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែលមានការចូល​រួមពី​អ្នកវិនិយោគ​ទុនជប៉ុនជាច្រើននាក់ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានឯកភាព​ជាគោលការណ៍​ចំពោះកម្មវិធី ដែលបាន​ដាក់ចេញទាំងនេះ ហើយសម្តេចតេជោ បានស្នើអោយ​ភាគីជប៉ុន មានការសម្រប​សម្រួល​បន្ថែម​ទៀត​នៅក្នុង កម្មវិធីនេះ ក្នុងករណីមានការផ្លាស់ប្តូរ។ ជាការបញ្ជាក់នូវ​ការស្វាគមន៍ លោកឯកអគ្គរដ្ឋ​ទូតជប៉ុន ប្រចាំកម្ពុជាបា​នជំរាបជូនស​ម្តេចតេជោថា នាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍ សម្តេចតេជោ ដោយកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort