ប្រមុខ​រាជរ​ដ្ឋាភិបាល​កម្ពុជា និង​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយ​នីស​វៀតណាម ជួបពិភាក្សា​ការងារ និង​ចុះហត្ថ​លេខា​លើឯកសារ​មួយ​ចំនួន​ដើម្បី​ពង្រឹង​ទំនាក់​ទំនងទ្វេភាគី​អោយ​កាន់​តែស៊ីជ​ម្រៅ

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧នេះ ឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការ​គណៈកម្មា​ធិការបក្សកុម្មុយនីសវៀតណាម បាន​លើកឡើងពី ​ទំនាក់ទំនងការទូត​រវាង​ប្រទេស​កម្ពុជា​​និងវៀតណាម ដែលគិតមក​ដល់ពេលនេះ មានរយៈពេល៥០ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះ​​ប្រទេសទាំងពីរបាន​​ឆ្លងកាត់ការ​តស៊ូ និងសហការគ្នា​យ៉ាងជិតស្និទ្ធ ដើម្បី​ស្វែងរកស​ន្តិភាព​ និង ស្ថេរភាព ដែលជាកត្តាចលករ​ក្នុងការអ​ភិវឌ្ឍប្រទេស​កម្ពុជា​មានការរីក​ចម្រើន​មកដល់ពេលនេះ។  

ឯកឧត្តម ង្វៀន ហ៊្វូជុង បានស្នើសុំអោយ​ប្រទេស​ទាំងពីរ​ ជម្រុញការ​តភ្ជាប់​​អោយ​​កាន់តែស៊ីជម្រៅ តាមរយៈ​ស្ថាប័ន​រដ្ឋ វិស័យអប់រំ  យុវជន និងវិស័យសេដ្ឋកិច្ច ជាដើម ធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្ម​ទ្វេភាគីអោយ​កើន​ឡើងដល់ ៥ពាន់លាន​ដុល្លារ​​អាមេរិក​នា​​ឆ្នាំ​២០២៥​ខាងមុខ​។  ​ នៅក្នុងជំនូប​នេះដែរ ឯកឧត្តម ង្វៀន ហ៊្វូជុង ក៏បានសម្តែង​ការអប​អរសាទរ​​ចំពោះ​លទ្ធ​ផលជោគ​ជ័យ​​របស់គ​ណបក្ស​​ប្រជាជន​​កម្ពុជា​​ក្នុង​ការបោះ​ឆ្នោត​ជ្រើសរើ​ស​​ក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិ​ទី៤ កន្លងមកនេះ។   នៅក្នុងទំនាក់ទំនង​ដ៏ល្អរវាងប្រទេស​ទាំងពីរនេះ ឯកឧត្តម ង្វៀន ហ៊្វូជុង បានជំរាប​ជូន​​សម្តេច​តេជោថា​ រដ្ឋាភិបាល​វៀតណាម បានសម្រេចផ្ត​ល់ជំនួយ​​ជាថវិកាចំនួន​២៥លាន​​ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីសាងសង់​អគារ​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​ផងដែរ។

សម្តេច​តេជោ ហ៊ុន សែន បានឆ្លើយតបទៅ​នឹង​ការផ្តល់​ជំនួយ​ថវិកានេះថា គឺជាចំណងដៃ​ដ៏ធំមួយ សម្រាប់​ពង្រឹងនិ​តិរដ្ឋ​របស់កម្ពុជា។  បន្ថែមពីនេះ​សម្តេច​តេជោ បានថ្លែងអំ​ណរ​គុណចំពោះ​រដ្ឋាភិបាល និងប្រជាជន​វៀតណាម ដែលបាន​គាំទ្រ​ចំពោះការ​​ដាក់​បញ្ចូល​តំបន់ប្រាសាទ​សំបូរ​ព្រៃគុក របស់កម្ពុជា​ទៅក្នុងប​ញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក។ សម្តេចតេជោ បានស្នើសុំ​ដល់ភាគី​វៀតណាម ជួយជម្រុញភ្ញៀ​វទេសចរណ៌​មកកាន់ក​ម្ពុជាកាន់តែ​ច្រើន និងជម្រុញអោយមា​នកិច្ចស​ហការគ្នារ​វាងស្ថាប័ន និងអាជ្ញាធរខេត្តជាប់ព្រំដែន​​នៃប្រទេសទាំ​ងពីរ ដើម្បីទប់ស្កា​ត់រាល់​អំពើរ​ឧក្រិដ្ឋដែលអាច​នឹងមានឡើង​រវាងប្រ​ទេសទាំង​ពីរតែម្តង។

បន្ទាប់ពីបញ្ចប់​ជំនួបពិភាក្សាទ្វេភាគី សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន ​សែន និង ឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការ​​គណៈ​កម្មាធិការ​បក្សកុម្មុយ​នីស​វៀតណាម បានចូលរួម​ជា​សក្ខីភាព​ក្នុងពិធី​ចុះហត្ថលេខា​លើឯកសារ​រវាងប្រទេស​កម្ពុជា និងវៀតណាម មានដូចជា៖

១. សេចក្តីថ្លែង​ការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថ​លេខា​ដោយ រដ្ឋមន្ត្រីការ​បរទេសវៀតណាម ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ផាម ប៊ិញ មិញ និង រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​។ ​​២.  ក្រប​ខ័ណ្ឌ​កិច្ច​ព្រម​ព្រៀ​ងរួម រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិ​បាលវៀត​ណាម ស្តីពីការ​តភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា​-វៀតណាម   ដែល​ចុះហត្ថ​លេខា​ដោយ រដ្ឋមន្ត្រីក្រសួង​ផែនការ និងវិនិយោគ ឯកឧត្តម ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួង​ផែនការកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន។  ៣. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោង​រោង​ចក្រអគ្គិសនី ការតភ្ជាប់​បណ្តាញ​បញ្ជូន​អគ្គិសនី និងពាណិជ្ជ​កម្មថាមពល  ដែលចុះ​ហត្ថលេខា​ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ឯកឧត្តម ត្រាន់ តួនអាញ់ និង រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ។   ៤. សកម្មភាព​សង្គ្រោះគ្រោះ​មហន្តរាយ​អចិន្រៃយ៍នៅតាមតំបន់​ព្រំដែនគោក  ដែល​ចុះហត្ថលេខាដោយ អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិវៀតណាម ឯកឧត្តម ង្វៀន ជីវិញ និង រដ្ឋលេខាធិការក្រសួង​ការពារ​ជាតិកម្ពុជា ឯកឧត្តម នាង ផាត។ ​៥. អនុស្សារណៈ​នៃការយោគយល់គ្នា រវាងវិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៃក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន​វៀត​ធែល​កម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) ដែលចុះហត្ថលេខាដោយ អគ្គនាយកក្រុមហ៊ុន​វៀតធែលកម្ពុជា លោក ង្វៀន ថាញ់ញឿង និង ប្រធានវិទ្យាស្ថានប្រៃសណីយ៌ ឯកឧត្តម សេង សុភាព

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort