វៀតណាមផ្តល់ជំនួយទឹកប្រាក់២៥លានដុល្លារសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់ជំនួយទឹកប្រាក់ចំនួន២៥លានដុល្លារ សម្រាប់​សាងសង់អគាររដ្ឋបាលដល់រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់ ស្តីពីការផ្តល់ជំនួយនេះ បានធ្វើឡើងនៅវិមានរដ្ឋសភាកម្ពុជា ដោយចុះហត្ថលេខា ទទួលស្គាល់ដោយ​ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាកម្ពុជា និងឯកឧត្តម អូន ជូលីវ អនុប្រធានរដ្ឋសភាវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម នារសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។នៅមុនពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ឯកឧត្តម ង្វៀន ភូជុង អគ្គលេ​ខាធិកា​រ​បក្សកុំម្មុយនីស្តវៀតណាម បានចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ សម្តេចចក្រី ហេង សំរិន ផងដែរ។ នៅក្នុងជំនួបសវនាការនេះ ភាគីទំាងពីរបានលើកឡើង ពីចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាង​ពីរ ដែលចេះតែរីកចម្រើនទៅមុខឥតឈប់ឈរ។

“វត្តមាន​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គលេខាធិការ និងគណៈប្រតិភូជាន់ខ្ពស់នាពេលនេះ ពិតជាបានផ្តល់កិត្តិយសដ៏ធំធេង ចំពោះព្រះរាជាណាចក្រ កម្ពុជាយើងខ្ញុំ ហើយក៏មានអត្ថន័យជាពិសេសដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដោយទស្សនកិច្ចនេះ ស្របពេលដែលប្រទេសយើង ទំាងពីរបានប្រារព្ធខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតនឹងគ្នា​” នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានបន្តថា ក្នុងនាមប្រជាជនកម្ពុជា សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ខ្លាំងក្លា និងការជួយឧបត្ថម្ភ ដ៏ថ្លៃថ្លាពីសំណាក់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិកាលពីមុន ក៏ដូចជាដំណើរការអភិវឌ្ឍ នាពេលបច្ចុប្បន្ន។ ជាក់ស្តែងនៅក្នុងពេលនេះ ឯកឧត្តមអគ្គលេខាធិការបក្ស បាននាំមកនូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ដល់រដ្ឋសភាកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ដែលវៀតណាមសម្រេច ជួយកសាងអគាររដ្ឋបាលដ៏ធំមួយ ស្មើនិងទឹកប្រាក់ប្រមាណ ២៥លានដុល្លារ សហរដ្ឋអាមេរិក​ដល់រដ្ឋសភាកម្ពុជា។

ឯកឧត្តម ង្វៀន ភូជុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាកម្ពុជាទំាងអស់ ដែលបាន ទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់ វិស័យនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ង្វៀន ភូជុង បានសម្តែងក្តីរីករាយយ៉ាងខ្លំាង នៅពេលឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា វៀតណាម មានការ រីកចម្រើនរឹងមាំជាលំដាប់។ ចំណងមិត្តភាពដែលមានជាប្រពៃណីនេះ គឺជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ប្រទេសទាំងពីរ ដែលត្រូវថែរក្សាជារៀងរហូតទៅ ហើយផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឲ្យយល់ដឹង និងបន្តថែរក្សាឲ្យបានយូរអង្វែងតទៅ។

សូមជម្រាបថា ឯកឧត្តម ង្វៀន ភូជុង អគ្គលេ​ខាធិកា​រ​បក្សកុំម្មុយនីស្តវៀតណាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ ព្រះករុណា សម្តេចព្រះបរម​នាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមអគ្គលេ​ខាធិកា​រ​បក្ស ​នឹង​ចូល​គាល់​ព្រះមហាក្សត្រ ថ្វាយ​បង្គំ​សម្ដេច​ព្រះ​សង្ឃ​រាជ​​ទាំង​ពីរ​គណៈ និង​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជាមាន សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាដើម៕​

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort