សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកុមារឆ្លាត ហ៊ឺ ទៀងគីមហុង

នៅព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួប ចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ ឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាព​គណិតវិទ្យាកន្លងមក។

សព្វថ្ងៃនេះ កុមារា គីមហុង កំពុងរៀននៅសាលាប​ឋមសិក្សា ហ៊ុន សែន អនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។ ឪពុកម្តាយរ​បស់កុមារា គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំង​ខាងលើនេះ​ផងដែរ។ ការជួបជុំសំណេះសំណាល​នេះគឺនៅ​ភូមិគ្រឹះ​សម្តេច​តេជោ​ផ្ទាល់​កាល​ពីព្រឹក​មិញ។ កុមារា គីម ហុង គឺជាកុមារដែលមាន​សមត្ថភាព​ពិសេស​យល់​ដឹង​លើភាសា​ខ្មែរ និង​គណិតវិទ្យា។ គីមហុង មាន​សមត្ថភាព​ពិសេស​ចេះអាន​អក្សរ និងរៀប​អក្សរខ្មែរ និងអក្សរឡា​តាំង​កាល​ពីអាយុជាង ២ឆ្នាំ។ អាយុបាន​ពីរឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។ នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័អោយកុមារ​ប្រើប្រាស់ស្រាវ​ជ្រាវក្នុង Internet និងបានអោយ​ចៅស្រី​សម្តេច និយាយសន្ទនាជាភាសាអង់​គ្លេសជា​មួយគ្នា​ផងដែរ។

សម្តេចតេជោ ក៏បានប្រាប់អោយចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយ​រកចំនួន​ប្រវែង​គីឡូម៉ែត្រ។ គីមហុង ធ្វើបានយ៉ាង​ល្អគួរ​អោយ​កោត​សរសើរ។ ដោយសារកុមារនេះមាន​សមត្ថភាព​ពិសេស គឺសម្តេចតេជោ បានស្នើអាហារូប​ករណ៍ពិសេស​ពីសាលា Beltei ដល់គីមហុង​បានសិក្សា​ចំណេះដឹ​ងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។

ទន្ទឹមនឹងនេះ គឺសម្តេចតេជោ បានស្នើអោយ លោក ដួង តារា ជំនួយការ​សម្តេច​តេជោ នឹងក្រុម​គ្រួសារពិភាក្សាគ្នាជា​មួយក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថាន​ល្អដែល​សមស្រប​ទៅនឹងសមត្ថភាពពិសេសរបស់​កុមារគីមហុង។ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។ បន្ទាប់ពីបានសំណេះ​សំណាល​ជាមួយ​ចៅប្រុស ក្រុមគ្រួសារ និង​លោក​គ្រូរួច​មក សម្ដេចតេជោ ហ៊ុន សែន បានឧ​បត្ថម្ភនូវ កុំព្យូទ័រ​យួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort