អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ

(ភ្នំពេញ)៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយ ព័ត៌មានមួយ ចំនួនបាន ផ្សព្វ ផ្សាយ ថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយ ប្រើ រថយន្ត អគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្ត សៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេង បណ្តាញ សង្គមមួយចំនួន និងបាននាំគ្នាចែក ចាយ បន្តដែលធ្វើឱ្យសាធារណ ជនមួយ ចំនួនយល់ ច្រឡំ ថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។
អ្នកនាំពាក្យ រាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួប ពិភាក្សាជាមួយសម្តេចធិបតីកាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»៕

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្...

«កម្ពុជានឹងមិនក្លាយជាទីជំរកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! កម្ពុជាក៏នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort