សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ផ្ដល់ការអនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់​ទុក​លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់​ដំណាច់​ឆ្នាំ២០២៨។

ក្នុងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា បើទោះបីផ្ដល់ការ​អនុ​គ្រោះដូចករណីខាងលើ ប៉ុន្ដែគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវបង់​ពន្ធ​លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង។

លោក អ៉ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាអ្នកចុះហត្ថលេខា​លើ​លិខិតផ្ញើជូនរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង​កីឡា និងរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ក្នុង​ករណីខកខាន ឬយឺតយ៉ាវបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សា​ត្រូវ​ទទួល​រងនូវទោសទណ្ឌនានា រួមមាន ប្រាក់ពិន័យ និងការប្រាក់ តាមបទប្បញ្ញត្តិស្ដី​ពន្ធ​ដារជាធរមាន។

លើសពីនេះ គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ នៅរដ្ឋបាល​សារ​ពើ​ពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិត​ប្រកាស​ពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

សូមជម្រាបថា ការផ្ដល់ការអនុគ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន លើករណីនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ តបនឹងសំណើរបស់សមាគម គ្រឹះស្ថាន​ឧត្តម​សិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹម​ឆ្នាំ២០២២ គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន១៣០ ក្នុងនោះ​គ្រឹះ​ស្ថានឧត្តមសិក្សារដ្ឋ៤៨ និងឯកជន៨២។ សាលាមត្តេយ្យសិក្សា និងសាលារៀន​ចំណេះ​ទូទៅទាំងសាធារណៈ និងឯកជនមានចំនួនសរុប ១៨,៤៣០កន្លែង។ ក្នុង​នោះ​មត្តេយ្យ​សិក្សាសហគមន៍ ៣,០៨៣កន្លែង, សាលារៀនសាធារណៈ ១៣,៦៨១កន្លែង និងសាលារៀនឯកជន ១,៦៦៦កន្លែង៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort