សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន រំលឹក ជនរួមជាតិឱ្យអនុវត្តវិធានការសុខាភិបាលប្រឆាំងកូវីដ-១៩នៅថ្ងៃបោះឆ្នោតនិងរំលឹកអំពីគុណសម្បត្តិរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការបម្រើនិងជួយប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់វ៉ាក៉សាំងនិងគ្រោះមហន្តរាយនានា!

CNV:

ខ្ញុំព្រះករុណាខ្ញុំ​ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ទៅបោះឆ្នោត កុំភ្លេចប្រើអាល់កុលលាងដៃ រក្សាគំលាត និងពាក់ម៉ាស

ថ្ងៃនេះ ជាថ្ងៃហែក្បូនចុងក្រោយ សម្រាប់ការឃោសនា(រកសម្លេងឆ្នោត) ជ្រើសរើស(ក្រុមប្រឹក្សា)ឃុំ/សង្កាត់ អាណត្តិទី ៥។ បន្ទាប់ទៅគឺជាថ្ងៃស្ងប់ស្ងាត់ បន្ថែមទៅដោយសារាចររបស់ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវកុំឱ្យសេពគ្រឿងស្រវឹងនិងលក់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីទូលប្រគេននិងអំពាវនាវ ចំពោះបងប្អូនជនរួមជាតិ បើទោះបីថា កូវីដ-១៩ ត្រូវបានថមថយ និងអវត្តមានពីប្រទេសរបស់យើងជិត ១ ខែ ទៅហើយក្តី នៅពេលអញ្ជើញទៅបោះឆ្នោត សូមបងប្អូនជនរួមជាតិមេត្តាកុំភ្លេចយកអាល់កុលលាងដៃទៅជាមួយ​ បើអាចធ្វើបាន(សូមកុំភ្លេច)ពាក់ម៉ាសនិងរក្សាគម្លាតឱ្យបានល្អ ដើម្បីចៀសវាងនូវហានិភ័យកើតឡើងនៅថ្ងៃបោះឆ្នោត ដែលអាចនាំទៅដល់ការឆ្លងឡើងវិញ

អាល់កុល គឺមានភាពចាំបាច់ ដើម្បីឱ្យបងប្អូនអាចលាងដៃក្រោយពេលបោះឆ្នោតរួច នៅក្រោយពេលដែលយើងកាន់ក្រដាស(សន្លឹកឆ្នោត) (ព្រោះ)យើងមិនដឹងថានៅលើក្រដាសនោះវាមានអ្វីនៅលើនោះ(ទេ)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាស់ជាមានវិធានការការពារសុវត្ថិភាព ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវតែគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ពិតមែនតែកាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង ប៉ុន្តែបើសិនជាយើងពាក់ម៉ាសក៏ជាការល្អ ហើយការរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយក៏គួរតែត្រូវបានធ្វើ។

ថ្ងៃស្អែក គឺជាថ្ងៃប្រមូលផ្តុំប្រជាពលរដ្ឋនៅទូទាំងប្រទេសសម្រាប់អ្នកដែលគ្រប់អាយុបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី​ ៤ កន្លងទៅ ដែលនឹងត្រូវផុតអាណត្តិនៅប៉ុន្មានថ្ងៃខាងមុខនេះ។ យើងបានដឹងហើយថា នៅក្នុងរយៈពេលនៃការឆ្លងកាត់កូវីដ-១៩ គឺក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបងប្អូនបានធ្វើការបោះឆ្នោតកាលពីឆ្នាំ ២០១៧ បានបម្រើ/ការពារប្រជាជនបានល្អណាស់។ ការចាក់វ៉ាក់សាំងទៀតសោត តាមរយៈឃុំ/សង្កាត់ (ក៏ដូចជា) ភូមិនោះឯងដែលជាអ្នកជួយរៀបចំបានយ៉ាងល្អ ដើម្បីឱ្យបងប្អូនបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ ខ្ញុំព្រះករុណាខ្ញុំ មិនភ្លេចថាជំនន់ជន់លិចនៅតាមបណ្តាខេត្ត រាប់ទាំងរាជធានីភ្នំពេញ (គឺមាន)ខេត្តកំពង់ស្ពឺ, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ (គឺ)ថ្នាក់ឃុំ/សង្កាត់(របស់)យើងបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបម្រើដល់ប្រជាពលរដ្ឋនៅពេលនោះ។ ការបិទខ្ទប់នៅតំបន់ខ្លះ តម្រូវឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានឃុំនៅពេលនោះធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីបម្រើទៅដល់ប្រជាពលរដ្ឋ។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំមិនភ្លេចទេថា ការផ្តល់ជំនួយទាំងឡាយត្រូវធ្វើទៅតាមរយៈការរៀបចំចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដោយផ្ទាល់ពីឃុំ/សង្កាត់របស់យើង។ រឿងនេះ គឺមិនអាចនឹងបំភ្លេចបាននូវគុណបំណាច់ ដែលបងប្អូនបានធ្វើក្នុងរយៈពេលកន្លងទៅនេះ។

ក្រុមប្រឹក្សាឃុំ/សង្កាត់របស់យើងមួយចំនួននឹងបានជាប់ឆ្នោតឡើងវិញ និងមួយចំនួននឹងមិនបានជាប់ឆ្នោត ដោយសារកត្តាអាយុ (និង/ឬ)មិនបានឈរឈ្មោះបោះឆ្នោតទៀត។ យ៉ាងណាក៏ដោយ ក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅនេះ បងប្អូនពិតជាមានការនឿយហត់ ដែលខ្ញុំព្រះករុណាខ្ញុំសូមអរគុណ។ សម្រាប់បងប្អូនមួយចំនួនធំក៏អាចនឹងជាប់ឆ្នោតឡើងវិញ ដែលត្រូវបម្រើការនៅពេលខាងមុខទៀត។ ពិតមែនហើយ កំហុសឆ្គងខ្លះកើតមានចៀសមិនរួច ក៏ប៉ុន្តែ ប្រសិនបើប្រៀបធៀបជាមួយនឹងគុណសម្បត្តិ ដែលសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់បានធ្វើរយៈពេលកន្លងទៅ គឺគុណសម្បត្តិនេះមានធំធេងលើសលប់ (បើ)ប្រៀបទៅនឹងគុណវិបត្តិ ដែលកើតមានដោយអន្លើ។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ ចំពោះសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំ ក៏នៅតែទុកចិត្តទៅលើក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនៅមិនទាន់អស់អាណត្តិ (សូម)បន្តការយកចិត្តទុកដាក់មើលសុខទុក្ខប្រជាពលរដ្ឋនៅក្នុងរយៈពេលនៃដំណើរការបោះឆ្នោតជិតមកដល់ ជាពិសេសការអនុវត្តន៍នូវសារាចរទាំងឡាយ ណែនាំពាក់ព័ន្ធជាមួយនឹងបញ្ហាការមិនផឹកគ្រឿងស្រវឹង ក៏ដូចជាការអនុវត្តន៍នូវវិធានការទាំងឡាយខាងវិស័យសុខាភិបាល ពាក់ព័ន្ធទៅនឹងករណី “៣កុំ ៣ការពារ”​​​”។

ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណជាថ្មីម្តងទៀត ចំពោះសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបានធ្វើការលះបង់យ៉ាងច្រើនដើម្បីអាយុជីវិតប្រជាជនយើងដោយគ្មានការរើសអើងគណបក្សនយោបាយ ជាពិសេសដំណាក់កាលនៃការគ្រប់គ្រងទៅលើកូវីដ-១៩ និងការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតប្រជាជន។ ដោយសារតែមានការទទួលខុសត្រូវរបស់សមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់នេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋរបស់យើងកាត់បន្ថយចំនួនស្លាប់/ឆ្លង រហូតទៅដល់គ្មានកូវីដ-១៩ ក្នុងរយៈពេលជិត ១ ខែ កន្លងទៅ។ នេះជាការលះបង់ខ្ពស់ រហូតទៅដល់សមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់របស់យើងមួយចំនួន មិនបានជួបប្រពន្ធ/កូនមួយរយៈ ដោយ​សារចាំបាច់ត្រូវធ្វើចត្តាឡីស័ក … បងប្អូនរស់នៅទៅតាមទីតាំងសង្កាត់ឬទីតាំងដទៃទៀត ដើម្បីធ្វើចត្តាឡីស័កខ្លួនឯង។

ក្រុមគ្រួសារនៃសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ក៏កំពុងជួបការលំបាក ក៏ប៉ុន្តែសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ខ្លួនឯងបានខិតខំរិះរកមធ្យោបាយ ដើម្បី(ជួយ)សង្គ្រោះប្រជាពលរដ្ឋទូទៅ។ នេះជាស្មារតីលះបង់ដ៏ខ្ពស់ ដែលខ្ញុំព្រះករុណាខ្ញុំ មិនភ្លេចនឹងថ្លែងអំណរគុណ ចំពោះសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជិតអស់អាណត្តិ ហើយនឹងឆ្លងចូលទៅអាណត្តិថ្មី ដែលមានមួយចំនួននឹងអាចជាប់ឆ្នោតឡើងវិញ និងមានមួយចំនួនមិនបានឈរឈ្មោះ ឬក៏មិនជាប់ឆ្នោតឡើងវិញ។ អរគុណសម្រាប់ការចូលរួមធ្វើកិច្ចការដ៏ល្អ ដើម្បីឱ្យប្រទេសជាតិរបស់យើងបានឆ្លងផុតពីវិបត្តិនេះ ក្នុងនោះមានការចូលរួមពីសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សប្រជាជននិយាយដោយឡែក និងសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៤ រយៈពេលកន្លងទៅនិយាយជារួម។

ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវសារជាថ្មីម្តងទៀត ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គបងប្អូនជនរួមជាតិ សូមយកចិត្តទុកដាក់ទៅលើសុវត្ថិភាពផ្ទាល់ខ្លួនទៅលើការឆ្លងរាលដាល នៃកូវីដ-១៩ នៅថ្ងៃបោះឆ្នោត ហើយសូមនាំទៅជាមួយនូវដបអាល់កុលឬជេលសម្រាប់ការលាងដៃ ក្រោយពេលបងប្អូនបោះឆ្នោត(រួច)។ បើអាចធ្វើទៅរួច ទោះបីម៉ាសត្រូវបានដកចេញពីកាតព្វកិច្ច តែបើសិនពាក់ម៉ាសបាន គឺជាការប្រសើរ និងត្រូវរក្សាគម្លាត ព្រោះនៅទីនោះគឺជាការប្រមូលផ្តុំនូវមនុស្សពីទីកន្លែងផ្សេងៗមកកាន់ទីតាំងតែមួយ។

ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ និងអរគុណ ចំពោះបងប្អូនជនរួមជាតិដែលបានចូលរួម(ធ្វើ)កិច្ចការក្នុងរយៈពេលនៃយុទ្ធនារការ(ឃោសនា)បោះឆ្នោត ដែលធ្វើឱ្យប្រទេសយើងដំណើរការយុទ្ធនាការ(ឃោសនា)រកសម្លេងឆ្នោតប្រកបដោយភាពស្ងប់ស្ងាត់ល្អ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអរគុណចំពោះបណ្តាគណបក្សនយោបាយទាំងអស់ដែលបានចូលរួមអនុវត្តន៍ច្បាប់នៃការរៀបចំដំណើរការតាមច្បាប់បោះឆ្នោត និងតាមការណែនាំររបស់គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត។ សង្ឃឹមថាបណ្តាបក្សនយោបាយទាំងអស់នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងប្រទេសរបស់យើង នៅថ្ងៃអាទិត្យ (ទី ៥ មិថុនា ២០២២)ខាងមុខនេះ។ សង្ឃឹមថា យើងទាំងអស់គ្នានឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោតដែលប្រជាជននឹងផ្តល់សម្រាប់យើង

ចុងបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ អរគុណសារជាថ្មីម្តងទៀត ចំពោះសមាជិក/ជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបាននឹងកំពុងធ្វើកិច្ចការជិតបញ្ចប់នៅក្នុងអាណត្តិរបស់ខ្លួន ជាពិសេសអរគុណនៅក្នុងយុទ្ធនាការទាំងឡាយប្រ ឆាំងកូវីដ-១៩ តាមរយៈនៃការរៀបចំសម្រួលឱ្យប្រជាពលរដ្ឋរបស់យើងបានទទួលនូវការព្យាបាល (ការ)ធ្វើតេស្ត ក៏ដូចជាទទួលវ៉ាក់សាំងបានគ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort