ផ្សាយបន្តផ្ទាល់ពិសេស៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ

នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី, ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

**********

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ធ្វើឡើងនៅវិមានសន្តិភាព។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែង និងឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានប្រមាណជាង៣ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះកម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ភាពស៊ាំរបស់យើងក្នុងសហគមន៍បានត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ បើសិនជាយើងចាក់ដល់ពលរដ្ឋត្រឹម១២ឆ្នាំឡើង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចាក់វ៉ាក់សាំងឱ្យកុមារ គឺដើម្បីសិទ្ធិ៣

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេលមួយឆ្នាំមកនេះ ក្រុមគ្រូពេទ្យរបស់យើងពិតជាហត់នឿយណាស់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្ថានភាពកូវីដ១៩ នៅលើពិភពលោកមិនបានថមថយទេ ផ្ទុយទៅវិញរឹតតែខ្លាំងក្លាថែមទៀត ដែលហាក់ដូចជជារើឡើងវិញ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ហេតុអ្វីរា ល់ថ្ងៃសៅរ និងអាទិត្យ ករណីឆ្លង និងស្លាប់ដោយកូវីដ១៩ នៅអាមេរិកធ្លាក់ចុះ? នោះក៏ដោយសារតែគ្រូពេទ្យឈប់សម្រាក មិនមានការកត់ត្រា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅអាស៊ានមានភ័ព្វសំណាងដែល ករណីឆ្លងនៅឥណ្ឌូនេស៊ី បានធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែបែរជាកើនឡើងនៅវៀតណាម ថៃ និងសិង្ហបុរី

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្រាប់កម្ពុជា មានប្រជាជន១៦លាននាក់ គឺឆ្លង១០ម៉ឺន ដែលប្រហាក់ប្រហែលនឹង០.១ភាគរយ ប៉ុន្តែនៅម៉ាឌីវ ឆ្លង៨ម៉ឺននាក់ជាង ខណៈប្រជាជនមាន៥៥ម៉ឺននាក់

* សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ពេលនេះប្រទេសចិនមានចំនួនអ្នកឆ្លងតិចជាងកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ានបានដាក់ចេញនូវបញ្ហាប្រឈមជាច្រើន នៅព្រុយណេ មានមនុស្សឆ្លង និងមនុស្សស្លាប់ ខណៈដែលប្រទេសនេះមានប្រជាជន៤៤ម៉ឺននាក់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្រាប់កម្ពុជា យើងបានខិតខំប្រឹងប្រែង ហើយតាំងពីខែកក្កដាមក ព្រឹត្តិការណ៍២០កុម្ភៈ បានគំរាមកំហែងដល់យើងយ៉ាងខ្លាំង ជាពិសេសព្រឹត្តិការណ៍ Delta ដែលឆ្លងតាំងពីខែកក្កដាមក

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រហូតដល់ពេលនេះ មានពលករខ្មែរប្រមាណ៥.២ម៉ឺននាក់ បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រហូតដល់ពេលនេះ នៅតាមមណ្ឌលចត្តាឡីស័កតាមព្រំដែន គឺនៅមានត្រឹមតែជាង៧ពាន់នាក់ប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ម្តងទៀតថា សម្តេចមិនចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចទេ គឺត្រូវចាក់ស្រោចវ៉ាក់សាំង ទើបមានភាពស៊ាំសហគមន៍ ដែលមានន័យថា ស្រោចកន្លែងណាក៏ស្រោចឱ្យជោគ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សារព័ត៌មានអូស្រ្តាលី បានផ្សាយរាជធានីភ្នំពេញស្រោចដោយវ៉ាក់សាំង, ត្រង់ចំណុចនេះសម្តេចបានបញ្ជាក់ថា បើគ្មានការដឹកនាំបញ្ជាឱ្យចាក់ស្រោចវ៉ាក់សាំងទេ ទីក្រុងកម្ពុជាមិនអាចក្លាយជាទីក្រុងដែលមានវ៉ាក់សាំងទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១៖ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២៖ ការចាក់វ៉ាក់សាំង និងទី៣៖ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កន្លងទៅភ្នំពេញ និងខេត្តកណ្តាល ជាតំបន់ដែលមានការឆ្លងខ្លាំង ឥឡូវនេះការឆ្លងធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងខែមេសា និងឧសភា ខណៈស្ថានភាពមិនធ្ងន់ធ្ងរដូចមុន ហើយក៏អត្រាមរណភាពក៏មានចំនួនតិចបំផុត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់តែ គឺត្រូវអនុវត្តជាមួយវិធានការ៣កុំ៣ការពារ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិធានការអប់រំ វិធានការសុខាភិបាល វិធានការផ្លូវច្បាប់នានា ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ត្រូវតែបន្តនៅកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់តែ គឺត្រូវអនុវត្តជាមួយវិធានការ៣កុំ៣ការពារ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិធានការអប់រំ វិធានការសុខាភិបាល វិធានការផ្លូវច្បាប់នានា ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ត្រូវតែបន្តនៅកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះកម្ពុជាកំពុងមានវ៉ាក់សាំង ៤.២លានដូស នៅក្នុងស្តុកក្រសួងសុខាភិបាល ដោយមិនទាន់គិតដល់វ៉ាក់សាំងដែលនៅសល់ ក្នុងឃ្លាំងតាមបណ្តាខេត្តនោះទេ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ នឹងមានវ៉ាក់សាំងថ្មីមកដល់៣លានដូស ហើយថ្ងៃទី២៦ ឬ២៧ ខែកញ្ញា នឹងមកដល់៣លានដូសទៀត ដែលជាការបញ្ជាទិញដោយកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំង៣លានដូស ដែលនឹងមកដល់នៅថ្ងៃទី២៦ -២៧ ជាវ៉ាក់សាំងស៊ីណូវ៉ាក់

* សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ជំនួយវ៉ាក់សាំងចិនចំនួន៣លានដូសថែមទៀត ដែលជាការសម្រេចផ្តល់ដោយរដ្ឋាភិបាលចិន នឹងមិនដល់កម្ពុជា មិនយូរនោះទេ

* សម្តេចតេជោ ហ៊ុន សែណ បញ្ជាក់ថា នៅខែកញ្ញានេះកម្ពុជាអាចនឹងមានវ៉ាក់សាំងក្នុងស្តុករហូតដល់៩លានដូស

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អូស្រ្តាលីនឹងបន្តជួយកម្ពុជាថែមទៀត ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា កន្លងទៅគ្រូពេទ្យតេស្តឃើញថា អង្គទីគ័រនៅក្នុងខ្លួនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមានកម្រិតតិច ក្រោយចាក់វ៉ាក់សាំង AstraZeneca ទើបសម្តេចសម្រេចចាក់ដូសទី៣

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្រាន់តែត្រឹមថ្ងៃនេះ យើងចាក់ដូសទី៣ បានជាង៨០ម៉ឺននាក់បាត់ហើយ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសម្តងទៀតថា នៅកម្ពុជា ការចាក់ដូសទី២ បានចំនួនប៉ុន្មាន នឹងត្រូវចាក់ដូសទី៣ ប៉ុណ្ណឹងតែម្តង

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពេលនេះវ៉ាក់សាំងជាង៤លានដូស កំពុងចេញដំណើរដើម្បីទៅចាក់វ៉ាក់សាំងដល់កុមារនៅទូទាំងប្រទេស

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កន្លងទៅកុមារបានរត់រកវ៉ាក់សាំង ប៉ុន្តែពេលនេះ វ៉ាក់សាំងរត់រកកុមារវិញម្តង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រសួងសុខាភិបាលត្រូវប្រយ័ត្នប្រយែងក្នុងការចាក់វ៉ាក់សាំង ព្រោះថាក្មេងៗខ្លាចម្ជុល

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះសម្តេចនៅសល់ចៅ៣នាក់ ដែលពេទ្យមិនទាន់អនុញ្ញាតឱ្យចាក់ ក្នុងនោះមានចៅស្រី២នាក់ ប្រុស១នាក់ ដែលត្រូវតាមដានសុខភាព

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា ការចាក់វ៉ាក់សាំងដល់កុមារក៏ត្រូវធ្វើដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តដែរ

* សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកដែលចង់ឱ្យសម្តេចលុបអនុក្រឹត្យកំណត់វ៉ាក់សាំងកូវីដ១៩ ជាវ៉ាក់សាំងកាតព្វកិច្ច ឱ្យទៅស្នើប្រធានាធិបតីបារាំង ឱ្យលុបច្បាប់ដាក់វ៉ាក់សាំងនេះ ជាវ៉ាក់សាំងកាតព្វកិច្ចដូចគ្នា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅពេលខាងមុខ វ៉ាក់សាំងកូវីដ១៩ នឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចសម្រាប់មនុស្ស

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាកំពុងប្រុងលេងនូវអ្វីដែលហៅថា ទេសចរណ៍វ៉ាក់សាំង នៅពេលខាងមុខ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនត្រូវចាត់ទុកថា ជាការរត់ប្រណាំងវ៉ាក់សាំង ប៉ុន្តែកម្ពុជាមានកាតព្វកិច្ចការពារអាយុជីវិតប្រជាជន និងស្តារសេដ្ឋកិច្ចសង្គមឡើងវិញ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនមែនតែកម្ពុជាទេ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩សម្រាប់កុមារនោះ ប្រទេសផ្សេងទៀតក៏បានធ្វើហើយ ក្នុងនោះមានចិន កុយបា អារ៉ាបរួម ពេរូ អេក្វាទ័រ អាល្លឺម៉ង់ …

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងត្រូវបោះជំហានទៅមុន ដើម្បីការពារកុមាររបស់យើង ឱ្យពួកគេបានថែទាំងសុខភាព ឱ្យពួកគេបានចូលសាលា នៅបឋមសិក្សា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញនៅទូទាំងប្រទេសកម្ពុជាពេលនេះមានចំនួន ២៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣ បឋម១៥០០ កម្រិតអនុវិទ្យាល័យ៧១៦ កម្រិតវិទ្យាល័យ២៧២

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គោលការណ៍បើកសាលាឡើងវិញ រួមមានទី១៖ នៅតាមជនបទដែលមានហានិភ័យទាប ទី២៖ នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ទី៩ ដល់១២, ទី៣៖ នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញ, ទី៤ ត្រូវបង្កើតគណៈកម្មការតាមដាន ទី៥៖ បន្តត្រួតពិនិត្យអ្នកជំងឺថ្មី កុំឱ្យឆ្លងចូលសាលារៀន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបើកឡើងវិញក្រោយថមថយកូវីដ ត្រូវចាប់ផ្តើមពីដំបូងវិស័យអប់រំ បន្ទាប់មកគឺវិស័យសេវា ដែលវិស័យសេវាត្រូវធ្វើ២ជំហាន ដោយជំហានទី១ បើកទេសចរណ៍ក្នុងស្រុក ជំហានទី២៖ គឺទេសចរណ៍វ៉ាក់សាំង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលខាងមុខ អ្នកចាក់វ៉ាក់សាំងគ្រប់អាចមកកម្ពុជាបាន ប៉ុន្តែអាចធ្វើចត្តាឡីស័កនៅក្របខណ្ឌមូលដ្ឋានខេត្តនោះ៧ថ្ងៃ ដោយមិនឱ្យឆ្លងទៅខេត្តដទៃ

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលនេះរោងចក្រដែលធ្លាប់ដេរម៉ាស់ បានប្តូរទៅដេរសំលៀកបំពាក់វិញ ដោយសារតែមានការបញ្ជាទិញច្រើន រឿងខ្វល់ EBA ឬមិន EBA ទេ

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំង សិក្សាអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់នៅកម្ពុជា ខណៈដែលពួកគេត្រូវចូលថ្នាក់មត្តេយ្យ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានការព្យាបាលជំងឺកូវីដ១៩ ផ្អែកតាមស្ថានភាព៣បែប ទី១.អ្នកជំងឺគប្បីដែលត្រូវព្យាបាលតាមមន្ទីរពេទ្យ ទី២. ការព្យាបាលតាមតំបន់មណ្ឌលដែលរៀបចំ និងទី៣. ការព្យាបាលនៅតាមផ្ទះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះ មេរោគ Delta ឬ Alphar នៅកម្ពុជាសឹងតែលែងដឹងស្ថានភាពទៅហើយ ដោយខុសគ្នាតែបន្តិចប៉ុណ្ណោះ នោះគឺការឆ្លងលឿន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើនរណាម្នាក់មិនមកទទួលសេវាចាក់វ៉ាក់សាំងមិនគិតថ្លៃរបស់រដ្ឋទេ អ្នកនោះប្រហែលជាហ៊ានចំណាយលុយ ក្នុងការទិញវ៉ាក់សាំងឯកជនដើម្បីចាក់ហើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើមិនចង់ទិញវ៉ាក់សាំងឯកជនដោយសារតែតម្លៃថ្លៃ គឺពលរដ្ឋគួរមកទទួលយកវ៉ាក់សាំងរបស់រដ្ឋ ដោយមិនគិតថ្លៃបាន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើរដ្ឋលូកដៃកំណត់ថ្លៃហើយ មិនមែនសេដ្ឋកិច្ចទីផ្សារសេរីទៀតទេ ប៉ុន្តែជាការអនុវត្តតាមសេដ្ឋកិច្ចផែនការ របស់របបកុម្មុយនីស្តហើយ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងពិភាក្សាជាមួយចិន ដើម្បីឲ្យនិស្សិតរបស់កម្ពុជា ដែលបានចាកចេញពីប្រទេសចិន អំឡុងផ្ទុះកូវីដ១៩ ទៅសិក្សានៅប្រទេសចិនវិញ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើសិនជាតម្រូវឱ្យមានការចាក់ដូសទី៤ នាពេលខាងមុខ រដ្ឋនៅតែអាចទទួលខុសត្រូវភាគច្រើន ដោយឡែកវិស័យឯកជនក៏អាចរួមចំណែកជួយចេញលុយ បើចាក់ដល់បុគ្គលិកខ្លួន តែសម្រាប់កសិករ កម្មករក្រីក្រ រដ្ឋនឹងចេញលុយជូន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទេសចរណ៍វ៉ាក់សាំងរបស់កម្ពុជា នឹងអាចចាប់ផ្តើមពីទេសចរណ៍មុនគេ

* សម្តេចតេជោ ហ៊ុន សែន រិះគន់ លោកបណ្ឌិត មាស នី ដែលតែងរិះគន់រាល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយចិន

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់បណ្ឌិត មាស នី ឱ្យដឹងថា បើសិនជាកម្ពុជាបិទចិននៅពេលនោះ គឺបិទច្រមុះខ្លួនឯង

* សម្តេចតេជោ ហ៊ុន សែន ព្រមានបណ្ឌិត មាស នី កុំឱ្យព្រហើនពេក ចំពោះការធ្វើនយោបាយការបរទេសរបស់កម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ បណ្ឌិត មាស នី គឺរាជរដ្ឋាភិបាលធ្វើល្អយ៉ាងណាក៏មិនត្រូវចិត្តដែរ

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបណ្ឌិតមួយរូបទៀត ដែលកំពុងរត់គេចខ្លួន ដោយសារតែបញ្ចេញមតិគាំទ្រដល់ចលនាផ្តួលរំលំរាជរដ្ឋាភិបាល

* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅបណ្ឌិតមួយរូបទៀត ដោយហៅថា «បណ្ឌិតឆ្កួត» ដែលហាមនាយករដ្ឋមន្រ្តី មិនឱ្យនិយាយថា «បើខ្ញុំមិនពឹងចិនតើឱ្យខ្ញុំពឹងនរណា?»

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បណ្ឌិតដែលបានហាមសម្តេចមិនឱ្យនិយាយគាំទ្រចិននេះ មានដីកាចាប់ខ្លួនហើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ រឿងនិយាយថា មកចាប់ «ហ៊ុន សែន» មានអ្នកជាប់គុកមិនតិចទេ

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនមែនចូលស្តាប់ចូល Zoom របស់ក្រុមប្រឆាំងលើកទី១នោះទេ គឺសម្តេចបានចូលស្តាប់ប្រហែល២០ដងហើយ ដោយមនុស្សរបស់សម្តេចបានថតឃ្លីបទុកជាង៥០ផងដែរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រជុំរបស់ពួកប្រឆាំង នៅកន្លែងណាក៏មានមនុស្សរបស់សម្តេចបញ្ជូន link និងកូដ មកឱ្យសម្តេចដែរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចូល Zoom នេះ មិនមែនជាការរំលោភសិទ្ធិឯកជននោះទេ ប៉ុន្តែពួកអ្នកឯកកំពុងតែពិភាក្សាអំពីការពង្រឹងកងកម្លាំង ដែលជាអំពើក្បត់ជាតិ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចូលរបស់សម្តេចគឺមាន link និងលេខកូដត្រូវត្រឹម មិនមែនជាការ Hack នោះទេ

* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំងថា តើចង់ឱ្យសម្តេចបញ្ចេញវីដេអូ ប្រជុំរបស់អ្នកឯងដែលនិយាយអំពីការរៀបចំកងកម្លាំង ឬយ៉ាងណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរបស់សម្តេច នៅក្នុងកិច្ចប្រជុំតាម Zoom របស់ក្រុមប្រឆាំងដែលដឹកនាំដោយ លោក ឡុង រី គឺជាការបង្ហាញប្រាប់ក្រុមនេះថា «សម្តេចនៅរស់ទេ» មិនមែនស្លាប់ដូចការបំភ្លៃរបស់ពួកគេទេ

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យអ្នកនយោបាយម្នាក់ដែលសំដៅទៅលោក សម រង្ស៉ី ឱ្យស្បថ ចំពោះការដើរបំភ្លៃថា សម្តេចរៀបចំធ្វើច្បាប់ ដើម្បីលើកលែងទោសដល់ អតីតនាយករដ្ឋមន្រ្តី ប្រធានសភា និងប្រធានព្រឹទ្ធសភា ពេលឈប់កាន់តំណែង, សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រឿងធ្វើច្បាប់នេះ គឺរដ្ឋាភិបាលអាចធ្វើបាន ប៉ុន្តែមិនចាំបាច់ទេ, សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើអ្នកឯងចង់សាកឫចំពោះការធ្វើច្បាប់ផ្តល់អភ័យឯកសិទ្ធិនេះ?

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សន្លឹកឆ្នោតដែលគណបក្សប្រជាជនកម្ពុជា បាត់បង់នៅទីក្រុងមួយចំនួន កាលពីឆ្នាំ២០១៣ មិនមែនជាសន្លឹកឆ្នោត ស្រលាញ់អ្នកឯងទេ តែជាសន្លឹកឆ្នោតដែលខឹងសម្បារនឹងគណបក្សប្រជាជន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើសម្តេចចង់បានរឿងច្បាប់អភ័យឯកសិទ្ធិនេះ មិនមែនធ្វើត្រឹមច្បាប់ទេ គឺកែរដ្ឋធម្មនុញ្ញតែម្តង ព្រោះពេលនេះ គណបក្សប្រជាជនគ្រប់គ្រងអាសនៈទាំងអស់

* សម្តេចតេជោ ហ៊ុន សែន ត្រូវបានមនុស្សជាច្រើនចាត់ទុកថា មានសម្រែករាជសី សម្តីសារិកា

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនត្រូវការចរចាជាមួយក្រុមប្រឆាំងនោះទេ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានធ្វើរួចហើយ គ្មានកិច្ចព្រមព្រៀងទីក្រុងបារីស លើកទី២នោះទេ សូមកុំសង្ឃឹម

* សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់សារជាថ្មីថា កាន់តំណែងជានាយករដ្ឋមន្រ្តីមិនមានពេលកំណត់ នៅពេលនេះមិនមានការផ្ទេរអំណាចទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ទោះបីអ្នកឯងប្រជុំនៅទីណាក៏ដោយ នៅក្រៅប្រទេស អឺរ៉ុប និងអឺរ៉ុប ក៏សម្តេចចូលស្តាប់រាល់លើក

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងឱ្យអានអំពីយុទ្ធសាស្រ្តឌីហ្វីត (DIFID)

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅគណបក្សបេះដូងជាតិ ដែលបង្កើតឡើងដោយក្រុមប្រឆាំងថា បើមិនកែលក្ខន្តិកៈស្របតាមច្បាប់ទេគឺអត់ឱ្យបើក

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចហ៊ានស្បថថា សម្តេចមិនបានមានគំនិតក្នុងការចង់ធ្វើច្បាប់អភ័យឯកសិទ្ធិទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថារឿងវ៉ាក់សាំងជាមរតកដ៏មានតម្លៃរបស់ព្រះមហាក្សត្រ-សម្តេចម៉ែ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជាមរតករួមរបស់ប្រទេសជាតិរបស់យើង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាឲ្យក្រសួងអប់រំ បន្តសិក្សាអំពីការបើកសាលារៀនឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងនៅវេលាម៉ោង១១៖១០នាទីនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ